កិច្ចប្រជុំស្តីពីបរិស្ថានរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យមាន វិធានការបន្ទាន់ ដើម្បីសង្គ្រោះសុខាមាលភាពភពផែនដី

ស្តុកហូម៖ កិច្ចប្រជុំស្តីពីបរិស្ថានរបស់អង្គការសហប្រជាជាតិ (អ.ស.ប, UN) ដែលបានចាប់ផ្តើមនៅទីក្រុងស្តុកហូម ប្រទេសស៊ុយអែត នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះបានអំពាវនាវឱ្យមានសកម្មភាពអាកាសធាតុបន្ទាន់ ក្នុងនោះរួមមានសង្គមផង។

កិច្ចប្រជុំដែលមានឈ្មោះថា “Stockholm+50: ក្រោមទិសស្លាក៖ ភព ផែនដីដែលមានសុខភាពល្អសម្រាប់ភាពរុងរឿងនៃយើងទាំងអស់គ្នា, ទំនួលខុសត្រូវរបស់យើង និងឱកាសរបស់យើង ត្រូវបានធ្វើឡើង នៅពេល ដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិបីដង នៃការ ប្រែប្រួល អាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុល។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅរយៈពេល ៥០ឆ្នាំមកហើយបន្ទាប់ពីប្រទេស ស៊ុយអែតធ្វើ ជាម្ចាស់ផ្ទះ នៃសន្និសីទអង្គការសហប្រជាជាតិលើកដំបូងស្តីពីបរិស្ថាន មនុស្សក្នុងឆ្នាំ១៩៧២។ នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson បាននិយាយនៅក្នុងសុន្ទរកថាបើក កិច្ចប្រជុំ របស់ខ្លួនថា ប្រទេសអភិវឌ្ឍន៍គឺជាប្រទេសដែលបំពុលបរិស្ថាន ច្រើន ជាង គេ បំផុត។

លោកស្រីបញ្ជាក់ថា ការផ្លាស់ប្តូរអាកាសធាតុអាចធ្វើទៅបាន លុះត្រាតែ វាធ្វើឡើងក្នុងលក្ខណៈសង្គម និងការរួមបញ្ចូលគ្នា។ នេះមិនមែនគ្រាន់ តែជាជម្រើសទេ។ នេះជាកាតព្វកិច្ចខាងសីលធម៌របស់យើង។

ជាមួយ គ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បានព្រមានថា សុខុមាលភាពពិភពលោកកំពុងស្ថិតក្នុង គ្រោះថ្នាក់ មួយផ្នែកធំ ដោយសារតែយើងមិនបានរក្សាការសន្យា របស់ យើងចំពោះបរិស្ថាន។ លោកថា យើងត្រូវផ្លាស់ប្តូរផ្លូវឥឡូវនេះ ហើយ បញ្ចប់សង្រ្គាមដែលមិនចេះគិត និងការធ្វើអត្តឃាតរបស់យើងប្រឆាំង នឹង ធម្មជាតិ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner