ព្យាករណ៍ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ មិថុនា ២០២២ (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ក្នុងសប្ដាហ៍ទៅមុខ ទៀតនេះ ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ ក្នុងល្បឿនមធ្យម ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៨រហូតដល់ថ្ងៃទី១៤ ខែមិថុនា នៅតំបន់ទំនាបកណ្តាល  បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្ហូរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។ តាមការព្យាករណ៍តំបន់ទំនាបកណ្តាល ក៏អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ នៅ ផ្នែកខ្លះនៃបណ្តាខេត្ត នៅវាលទំនាបភាគកណ្ដាលនិងភាគពាយ័ព្យ ។

ចំណែកនៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្ហូរ ដែលលាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក នៅតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner