កូរ៉េខាងជើង អាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរ លើកទី៧ ក្នុងឆ្នាំ២០២២

សេអ៊ូល៖ កូរ៉េខាងជើងអាចធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ ជាថ្មីទៀតក្នុងឆ្នាំ២០២២នេះ គ្រប់ពេលវេលា ដោយ មិនបានបង្ហាញពីចេតនាត្រឡប់មករកតុចរចាវិញនោះទេ នេះបើតាមបេសកជនពិសេស អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង។ លោក Sung Kim បានធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៧ មិថុនា ។

បើតាមបេសកជនពិសេសរូបនេះ កូរ៉េខាងជើងបានធ្វើតេស្ដ មីស៊ីលផ្លោងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន នៅក្នុងឆ្នាំ២០២២នេះ ហើយក្រុមមន្ត្រីកូរ៉េខាងជើង បានប្រើប្រាស់វោហាស័ព្ទ ដែលបង្ហាញពីផែនការត្រៀម ធ្វើតេស្ដអាវុធនុយក្លេអ៊ែរតាក់ទិក ខណៈសហរដ្ឋអាមេរិកក៏ជឿថាកូរ៉េខាងជើង កំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ជាលើកទី៧ សម្រាប់ឆ្នាំនេះ។

ប៉ុន្តែនៅពេលត្រូវបានសាកសួរថា តើកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅពេលណាដែរ? លោក Sung Kim បានឆ្លើយថា លោកមិនបញ្ជាក់ទេ គ្រាន់តែថា កូរ៉េខាងជើង បានត្រៀមរួចរាល់ហើយ ហើយលោកផ្ទាល់យល់ថា អាចនឹងធ្វើ គ្រប់ពេលវេលា៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner