ប្រធានាធិបតីរុស្ស៊ី និងអ៊ីរ៉ង់សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី នៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញពីការត្រៀមខ្លួនរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដ៏ស្អិតរមួត រួមទាំងតាមរយៈការអនុវត្តគម្រោងសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមគ្នា។

វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក ពូទីន និងលោក រ៉ៃស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសរសើរកម្រិតបច្ចុប្បន្ននៃទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ។

ដោយពិចារណាលើស្ថានភាពទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ ប្រធានាធិបតីទាំងពីរបានកត់សម្គាល់ពីតម្រូវការ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងធានាដល់ការអភិរក្ស និងការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជាដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner