កាណាដាដាក់ទណ្ឌកម្មថ្មីលើវិស័យប្រេង ហ្គាស និងឧស្សាហកម្មរុស្ស៊ី

អូតាវ៉ា ៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកស្រីបាននិងកំពុងដាក់ទណ្ឌកម្មជុំថ្មីទៅលើវិស័យប្រេង ហ្គាស និងឧស្សាហកម្មគីមីរបស់រុស្ស៊ី។

លោកស្រី Melanie Joly បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា វិធានការថ្មីទាំងនេះកំពុងដាក់បម្រាមលើការនាំចេញផ្នែកសេវាកម្មសំខាន់ៗចំនួន ២៨ សម្រាប់ប្រតិបត្តិការនៃឧស្សាហកម្មប្រេង ហ្គាស និងគីមី រួមទាំងសេវាកម្មបច្ចេកទេស ការគ្រប់គ្រង គណនេយ្យ និងសេវាកម្មផ្សាយពាណិជ្ជកម្មជាដើម។

ប្រមុខការទូតកាណាដារូបនេះ បានសង្កត់ធ្ងន់ថា ការហាមឃាត់ការនាំចេញប្រេង ហ្គាស និងសេវាកម្មគីមី កំពុងកំណត់គោលដៅលើឧស្សាហកម្មមួយ ដែលមានប្រហែល ៥០ភាគរយនៃប្រាក់ចំណូលចាក់បញ្ចូលទៅក្នុងថវិកាសហព័ន្ធរបស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក កាណាដាបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពប្រមាណជាង ១,០៧០ មកពី និងនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារូសផងដែរ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner