ធនាគារពិភពលោក (WB) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា បន្ដកើន ៤,៥% នៅឆ្នាំ២០២២ និង កើន ៥,៨% នៅឆ្នាំ២០២៣

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ មានកំណើន ៤,៥ភាគរយ និងឆ្នាំ២០២៣ មានកំណើន ៥,៨ភាគរយ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ។

នៅក្នុងរបាយការណ៍ក្រោមចំណងជើងថា «GLOBAL ECONOMIC PROSPECTS» លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោកថ្លែងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើន ខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ច មិនឲ្យងើបរួច។ ប្រទេសជាច្រើន នឹងគេចមិនផុតពីដំណើរធ្លាក់ចុះ នៃសេដ្ឋកិច្ចឡើយ។

លោក ម៉ាល់ប៉ាល់ បន្ថែមថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឲ្យសកម្មថែមទៀត ហើយចៀសវាងឲ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរក្នុងគោលនយោបាយ ផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឲ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងវិសមភាព។

គួរបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០២២ ធនាគារពិភពលោកក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើនដូចនាពេលបច្ចុប្បន្ននេះផងដែរ ដោយនៅក្នុងឆ្នាំ ២០២២ មានការកើនឡើង ៤,៥% និងឆ្នាំ២០២៣ មានការកើនឡើង ៥,៨% ខណៈដែលមានការស្តារសេដ្ឋកិច្ចក្នុងស្រុកល្អប្រសើរ ៕ ដោយ ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner