បន្ទាយមានជ័យ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ សម្រាប់គោលដៅជម្រើស នៅ៧៦កន្លែង

បន្ទាយមានជ័យ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ នៅទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់គោលដៅជម្រើស នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកចំនួន ៧៦កន្លែង ហើយចាប់ផ្តើម ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២២ ។

យោងរដ្ឋបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ខេត្តនឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាននិងប្រជាជនដែលមានអាយុចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ។

ដែលបានចាក់វ៉ាក់សាំងកូវីដ-១៤ ដូសទី៤រួចរាល់ ហើយមានគម្លាតយ៉ាងតិច៣ខែឡើង នឹងត្រូវចាក់តាមគោលការណ៍ស្ម័គ្រចិត្តចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ពេលព្រឹកចាប់ពីចាប់ពីម៉ោង៧:៣០ដល់ម៉ោង១១:៣០ថ្ងៃត្រង់និងពេលរសៀលចាប់ពីម៉ោង១៤:០០ដល់ម៉ោង១៦:០០ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកចំនួន ៧៦កន្លែង ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម ៕ ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner