អប្សរាព្រឹកនេះ ១០ មិថុនា ២០២២
មាតិការព្រឹក
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
C5 គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោត៕…អានផ្ទាល់
C4 រដ្ឋមន្ដ្រីអប់រំ គូសបញ្ជាក់ថា គ្រូបង្រៀនល្អ គឺជាអ្នកយកចំណេះដឹង ទៅអនុវត្ដ និងកែលម្អជានិច្ច ប្រៀបដូចសិល្បករមួយរូប ៕…អានផ្ទាល់
L1 សៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) បានឈ្នះជ័យលាភីធំៗ ចំនួន២ នៅទីក្រុង Umea ប្រទេសស៊ុយអែត ៕ …ឃ្លីប…
C6 អាជ្ញធរកម្ពុជា-ថៃ កំពុងជំរុញការរៀបចំច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងខេត្តត្រាត ឱ្យក្លាយជាច្រកព្រំដែនអន្តរជាតិឆាប់ៗខាងមុខ ៕…អានផ្ទាល់
BH គម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគ ជិត១៦លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ ដែលអាចផ្តល់ឱកាសការងារ ដល់ពលរដ្ឋ រាប់ពាន់កន្លែង ៕ …អានផ្ទាល់…
L2 កម្ពុជា ប្រទះឃើញដំរីអាស៊ីដ៏ធំ ជិតផុតពូជជាច្រើនក្បាល ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិ មួយកន្លែង ៕ …អានផ្ទាល់…
វគ្គទី២
BH3 នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាមតំបន់មួយចំនួន នឹងមានការរអាក់រអួល ចរន្តអគ្គិសនីខ្លះៗ ៕ …អានផ្ទាល់…
C1 ឯកឧត្តម សុខ លូ ថ្លែងថា គោលនយោបាយចាក់ស្រោចវ៉ាក់សាំងការពារ ការឆ្លងរាតត្បាតពីជំងឺកូវីដ-19 ជូនបងប្អូនប្រជាពលរដ្ឋ គឺជាជោគជ័យដ៌ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង តាម រយៈលទ្ធផល នៃ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ថ្មីៗនេះ ៕…អានផ្ទាល់
C3 រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយស័រ ដូសទី៥ជូនដល់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ ៕…អានផ្ទាល់
C2 ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួបពិភ្សាការងារជាមួយអភិបាលខេត្តបាត់ដំបង ដើម្បីជជែកពីការពន្លឿនគម្រោងរំដោះទឹកកខ្វក់ និងរៀបចំយន្តការគ្រប់គ្រងទីលានចាក់សំរាម ការប្រមូលនូវទិន្នន័យអ្នកប្រើប្រាស់ និងកំហិតពីតម្លៃសេវាសម្រាម ៕…អានផ្ទាល់
វគ្គទី៣៖
BH4 អគ្គនាយកដ្ឋានពន្ធដារ ឲ្យអគ្គនាយកក្រុមហ៊ុនធំៗ ចំនួន១៤ មកទូទាត់បំណុលពន្ធ ៕ …អានផ្ទាល់…
SB1 ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ថ្លែងកោតសសើរ គណៈអភិបាលរាជធានី លើកិច្ចការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ ក្នុងដំណើរការ យុទ្ធនាការបោះឆ្នោត ដោយជោគជ័យ និងគ្មានហឹង្សា ៕ …ឃ្លីប…
BH5 ប្រធានក្រុមការងារបក្ស ចុះជួយឃុំបន្ទាយស្ទោង ថ្លែងអំណរគុណ សមាជិកបក្ស និងប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ ៕ …ឃ្លីប…
156 មិនលក់ម្ហូបធ្វើពីសត្វព្រៃ ព្រោះសត្វព្រៃមានតម្លៃលើសពីម្ហូបនៅក្នុងចាន
ជារៀងរាល់ថ្ងៃសត្វព្រៃត្រូវបានសម្លាប់ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។ ក្នុងនោះភោជនីយដ្ឋានមួយចំនួនបានយកម្ហូបធ្វើពីសត្វព្រៃមកទាក់ទាញអតិថិជន។ យ៉ាងណាក៏ដោយ ដោយមើលឃើញពីប្រយោជន៍សត្វព្រៃភោជនីយដ្ឋានភ្នំត្បែង ស្ថិតក្នុងខេត្តព្រះវិហារ បានប្តេជ្ញាមិនលក់ម្ហូបធ្វើពីសត្វព្រៃជាដាច់ខាត។
វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ
G1 រុស្ស៉ីកំណត់គោលដៅវាយប្រហារជាថ្មី លើទីក្រុង Izium របស់អ៊ុយក្រែន, នេះបើតាមក្រសួងការពារជាតិអង់គ្លេស
G2 ប្រធានាធិបតីប៉ូឡូញ រិះគន់កិច្ចសន្ទនាតាមទូរស័ព្ទរបស់ មេដឹកនាំបារាំង-អាល្លឺម៉ង់ ជាមួយលោក ពូទីន
G4 លោក ហ្សេលេនស្គី អះអាងថា មនុស្សរាប់លាននាក់ អាចប្រឈមភាពស្រេកឃ្លាន ដោយសាររុស្ស៉ីបិទកំពង់ផែអ៊ុយក្រែន
G5 យន្តហោះចម្បាំងចិន ធ្លាក់ចំលំនៅឋានក្នុងទីក្រុង Xiangyang នៃខេត្ត Hubei បណ្តាលឱ្យមនុស្ស ១នាក់ស្លាប់
G3 ថៃសម្រេចអនុញ្ញាត ឱ្យមានការដាំដុះនិងទទួលទាន «កញ្ឆា» ដោយស្របច្បាប់