កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាចម្បាំង ៤៦គ្រឿងក្នុងឆ្នាំ ២០២២នេះ
អត្ថបទដោយ៖
ឈឹម ទីណា
ម៉ូស្គូ ៖ អគ្គមេបញ្ជាការកងទ័ពជើងទឹកលោក នីកូឡាយ យ៉េវមេនូវ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ជាក់ថា កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាចម្បាំង និងនាវាជំនួយចំនួន ៤៦គ្រឿងក្នុងឆ្នាំ ២០២២។
លោក យ៉េវមេនូវ បាននិយាយនៅក្នុងពិធីបំពាក់កៅអីសម្រាប់នាវាមុជទឹកអគ្គិសនីប្រើម៉ាស៊ូតចំនួន ពីរគ្រឿងនៅទីក្រុង អេសធី ភីតធើស្បឺគ (St. Petersburg) ដែលជាទីក្រុងធំទីពីររបស់ប្រទេសរុស្ស៊ីថា ស្ថានភាពនយោបាយ-យោធាពិភពលោក ទាមទារឱ្យទីក្រុងម៉ូស្គូមានកងនាវាដ៏រឹងមាំ និងមានតុល្យភាព។
នាឱកាសនោះដែរ លោក យ៉េវមេនូវ ក៏បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដើម្បីរក្សាការចូលរួមចំណែកនៃនាវាទំនើបៗយ៉ាងហោចណាស់ ៧០%៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។