រុស្ស៊ីជំរុញឱ្យសហរដ្ឋអាមេរិកពន្យល់លំអិតពីសកម្មភាពជីវសាស្ត្រយោធា

ម៉ូស្គូ៖ រុស្ស៊ីបានស្នើឱ្យសហរដ្ឋអាមេរិកពន្យល់លំអិតអំពីសកម្មភាពជីវសាស្ត្រយោធារបស់ខ្លួននៅក្នុងបណ្តាប្រទេសមួយចំនួនក្រោយសម័យសូវៀត។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារីអា ហ្សាខារ៉ូវ៉ា នៅថ្ងៃអាទិត្យសប្តាហ៍នេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអាវុធជីវសាស្ត្រ និងជាតិពុល (BTWC) ដែលមានសារៈសំខាន់សម្រាប់សន្តិសុខអន្តរជាតិ។ លោកស្រី ហ្សាខារ៉ូវ៉ា បន្តថា រុស្ស៊ីគ្រោងនឹងធ្វើការពិគ្រោះយោបល់ជាមួយសមាជិក BTWC ផ្សេងទៀត អំពីវិធានការដើម្បីបង្កើនការគ្រប់គ្រងលើសកម្មភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រ ក្រោយសម័យសូវៀត។

បើតាមក្រសួងការពារជាតិរុស្ស៊ី ក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន យោធារុស្ស៊ីបានរកឃើញថា មន្ទីរពិសោធន៍ជីវសាស្ត្រដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក បានធ្វើការស្រាវជ្រាវលើមេរោគដ៏គ្រោះថ្នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ភាគីរុស្ស៊ីបានជំរុញម្តងហើយម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោនពន្យល់លំអិតអំពីគោលបំណងនៃគ្រឿងបរិក្ខារទាំងនេះដល់សហគមន៍អន្តរជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner