បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តក្រឡុកសុីម៉ង់បើកបត់ចូលការដ្ឋានជ្រុលទៅបុករួចកិនពីលើបណ្តាលឲ្យស្លាប់មួយរំពេច
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីធ្វើការមកជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តក្រឡុកសុីម៉ង់បើកបត់ឆ្លងផ្លូវចូលការដ្ឋានបុកចំពីមុខពេញទំហឹងរួចកិនពីលើចំក្បាលស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ សុភ័ក្រ្កភេទប្រុសអាយុ២៨ឆ្នាំ មុខរប ជាចុងភៅ បច្ចប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាកគុបមួយគ្រឿងពណ៌ខៀវ ពាក់ផ្លាកលេខ (ផ 0742 ពភ 1 )ជិះតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណះជិះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងក្រុមហ៊ុនលាយបេតុងSCG ស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងមិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាស់គ្នាពីលិចមកកើតរួចបានបត់ឆ្វេងឆ្លងផ្លូវចូលក្នុងការដ្ឋានក៏ជ្រុលទៅបុកចំពីមុខម៉ូតូចំពីមុខពេញទំហឹបណ្តាលឲ្យដួលរួចកិនពីលើបុរសម្នាក់ចំក្បាលស្លាប់មួយរំពេច ចំណែករថយន្តបង្កបើកចូលការដ្ឋានបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនិងជំនាញចរាចរណ៍ចុះមកដល់រួចវាស់វែងយកម៉ូតូទៅរក្សាទុកទៅអធិកាដ្ឋាននគបាលខណ្ឌច្បាអំពៅ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចនិងស្រាវជ្រាវបន្តឃាត់យកមកចាត់ការទៅតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា




