ក្រសួងអប់រំប្រកាសបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

សៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើក ការ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម័យប្រឡង ១៣ មិថុនា ២០២២។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សភាចារ្យ ណាត ប៊ុន រឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី គណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ មេប្រយោគ និងបេក្ខជនប្រឡងជ្រើសរើសសិស្សពូកែមកពី២៥រាជធានី-ខេត្តជាច្រើននាក់។

ប្រភពក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ថ្លែងក្នុងឱកាស នោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា បច្ចុប្បន្ន បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើបមានសន្ទុះរីកចម្រើនខ្លាំង ណាស់ ដែលជាហេតុនាំឱ្យនិន្នាការពិភពលោក និងប្រទេសក្នុងតំបន់ កំពុង យកចិត្តទុកដាក់បណ្ដុះបណ្ដាលជួរអ្នកប្រាជ្ញជំនាន់ថ្មី វ័យក្មេងឱ្យ មានសមត្ថភាព តាមទាន់របត់ចំណេះដឹងវិទ្យាសាស្ត្រជឿនលឿន ដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមជាតិនីមួយៗ។ ហេតុនេះហើយ បានជាក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល តែងយកចិត្ត ទុកដាក់ជាពិសេសយុវជន ដែលមានទេពកោសល្យខ្ពស់ ពូកែ ពីព្រោះ អ្នកទាំងអស់នេះហើយ ដែលជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ និងជាអ្នកស្នងអ្នកស្រករមុននាពេលអនាគត។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរដោយស្មោះចំពោះ គណៈកម្មការប្រឡងទាំងអស់ ជាពិសេសនាយកដ្ឋានកិច្ចការប្រឡង ដែលបានយកអស់ស្មារតីទទួលខុសត្រូវ ដើម្បីឱ្យការប្រឡងលេច ចេញជារូបរាងឡើងនាពេលនេះ៕

ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner