ថៃបន្តឆ្លងអ្នកកូវីដ-១៩ជិត២.០០០នាក់ និងស្លាប់១៥នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩( COVID-19) ថ្មីៗចំនួន ១.៨០១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណី ឆ្លងថ្មីៗ ខាងលើនេះ មាន ១.៧៩៥ករណី ជាករណីឆ្លងក្នុងស្រុក និង ប្រាំមួយករណីទៀត ជាករណីនាំចូលពីក្រៅប្រទេស។

ក្រៅពីការរកឃើញ ករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៥នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៣៣០នាក់ ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជា សះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៨៦,៦៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៣៤៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៣លាននាក់៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner