កូវីដ-១៩៖ វៀតណាមបន្តឆ្លងប្រចាំថ្ងៃជាង៥០០នាក់ទៀត

ហាណូយ៖ វៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ កូវីដ១៩ចំនួន ៥៦៨ករណីទៀត កាលពីថ្ងៃទី១២ មិថុនា ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

ក្រសួងសុខាភិបាលថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុច កណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ ករណី ឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៧០ករណី។

ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន៦៤ករណី និងខេត្ត Quảng Ninh ចំនួន២៥ ករណី។ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអាទិត្យ នេះដែរវៀតណាម ពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ វៀតណាមមាន ករណីឆ្លង កូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣១,៨១២នាក់។ ក្នុងនោះ អ្នកជំងឺជាសះស្បើយចំនួន ៩,៥៥៣,១៩៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៣នាក់៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner