ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់ការងារ ការធ្វើកិច្ចសន្យា និងប្រតិបត្តិការហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគដ៏ទាក់ទាញបំផុតនាពេលខាងមុខ ក៏ហាក់មិនអាចទទួលបានប្រាក់ចំណេញដែរ។ ក្នុងពេលនេះសូមលោកអ្នកគ្រប់គ្រងអ្វីៗទាំងអស់ឲ្យបាននៅក្នុងដៃ។ ឈប់សង្ឃឹម ឬស្រមើសមៃពីភាពផ្លាស់ប្តូរដែលប្រសើរនៅក្នុងពេលនេះ គឺវាមិនទាន់អាចទៅរួចនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាអាចជំនះរាល់ការលំបាកនៅលើផ្លូវរបស់អ្នក ដោយវិធីសាស្រ្តដែលរៀបចំម៉ត់ចត់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដែលមានអំណោយផលសម្រាប់អ្នក គឺអ្នកអាចក្លាយជាមេដឹកនាំក្រុមការងារបានយ៉ាងល្អប្រសើរ។ រាល់ពាក្យសំដី និងគោលគំនិតរបស់អ្នកទទួលបានការគាំទ្រយ៉ាងពេញទំហឹង។ សូម្បីតែដៃគូជំនួញរបស់អ្នកក៏មិនអាចបង្កើតការលំបាកណាមួយចំពោះលោកអ្នកបានដែរ។ ក្នុងនោះ លោកអ្នកក៏អាចបញ្ចប់ការងារបានទាន់ពេលវេលា និងដោយជោគជ័យ។ អាស្រ័យលើអំណោយផលនេះ សូមលោកអ្នកប្រកបការងារដោយសន្សឹមៗ។ អ្នកក៏គួរមានតម្រូវការសម្រាប់ការសម្រចចិត ដោយយោងទៅលើពត៌មាន។ លើសពីនេះ មិនគួរដេញតាមគម្រោងនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានបរិយាកាស ដែលមានភាពសុទិដ្ឋិនិយមបំផុត។ មនុស្សដែលនៅជុំវិញខ្លួនលោកអ្នកស្រលាញ់ រាប់អាន និងអាចជួយជ្រោមជ្រែងលោកអ្នកបាន។ ម្យ៉ាងទៀត ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីមួយ គង់នឹងបានសម្រេចទាំងអស់។ អាស្រ័យេហេតុនេះសូមកុំមានការខកខាន ប្រើប្រាស់ពេលវេលា នេះឲ្យមានប្រយោជន៍បំផុត។ ក្នុងនោះសូមប្រយ័ត្នលើការពិភាក្សាដែលមានគំនិតរិះគន់មួយចំនួនផងដែរ។ ក្រៅពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាព និងដោះស្រាយបានយ៉ាងងាយស្រួលណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះមិនមែនជាពេលអំណោយផលសម្រាប់ការងាររដ្ឋការ និងឯកជននោះទេ។ លោកអ្នកពិបាកធ្វើការងារឲ្យបានសម្រេចដោយងាយស្រួលណាស់ ដោយសារមានបញ្ហាស្មុគ្រស្មាញច្រើន ដែលហាក់គ្មានប្រភពច្បាស់លាស់ផង ដូច្នេះមានតែការប្រុងប្រយ័ត្ន និងការពិចារណាឲ្យបានវែងឆ្ងាយប៉ុណ្ណោះទើបអាចជួយសម្រួលស្ថានភាពបាន។ ក្នុងនោះ យកល្អកុំធ្វើការសន្យា កុំដេញតាមគម្រោង និងមិនចាំបាច់រីករាយទទួលយកការផ្តល់ជូនដែលមិនច្បាស់លាស់នោះទេ។ បើទោះបីជាស្ថានភាពនេះមិនសមនឹងចិត្តរបស់អ្នកក្តី សូមអត់ធ្មត់ អ្វីៗនឹងទៅជាប្រសើរក្នុងពេលដ៏ឆាប់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ រយៈពេលនេះមានអំណោយផលបំផុតសម្រាប់វិជ្ជាជីវៈដែលមានគំនិតច្នៃប្រឌិតខ្ពស់។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែកុំប្រញាប់ប្រញាលចាប់ផ្តើមគម្រោងថ្មី។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យ លោកអ្នករៀនពីររបៀបកំណត់គោលដៅជាក់ស្តែង។ ប្រហែលជាអ្នកមិនគួរសុបិន្តអំពីការចាប់យកអាជីពច្រើនក្នុងពេលតែមួយនោះទេ ហើយក៏គួរតែផ្តោតការយកចិត្តទុកដាក់ទាំងអស់ទៅលើការងារក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ការសម្រេចចិត្តដ៏ច្បាស់លាស់ និងការទទួលខុសត្រូវជាគន្លឹះនៃភាពជោគជ័យធំ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះទំនាក់ទំនងរវាងមនុស្សរួមក្រុម និងថ្នាក់លើគឺកាន់តែអាក្រក់។ រាល់ការផ្តល់យោបល់ និងយោបល់របស់អ្នកនឹងមិនអាចទទួលបានការយល់ឃើញដែលត្រឹមត្រូវនោះទេ ដូច្នេះយកល្អសូមកុំចូលរួមក្នុងការប្រជុំពិភាក្សាដែលគ្មានន័យ ឬដែលមិនចាំបាច់។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃ។ ព្យាយាមធ្វើកិច្ចការដោយខ្លួនឯង និងធ្វើយ៉ាងណាកុំឲ្យបង្កើតបានពាក្យចចាមអារ៉ាម។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកទទួលបានការសរសើរ ការគាំទ្រ និងឧបត្ថម្ភជាពិសេស។ លោកអ្នកអាចធ្វើអ្វីៗបានទៅតាមក្តីប្រាថា្ន សូម្បីការផ្លាស់ប្តូរការងារ ការដោះស្រាយរឿងរ៉ាវដែលលំបាក និងសូម្បីតែជម្លោះដែលធ្លាប់បានកើតឡើងក្តី។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកនឹងត្រូវបានទទួលយក ដោយគ្មានភាពទាស់ទែងនោះទេ។ ប៉ុន្តែអ្វីដែលអ្នកត្រូវតែចងចាំ គឺសូមកុំបោះបង់វិធីសាស្រ្តការងារ ហើយក៏សូមស្តាប់ការណែនាំនានាផងដែរ។ គំនិតអត្តនោម័តមិនចំណេញដល់លោកអ្នកទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានារបស់អ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។ បើទោះបីជាបញ្ហាខ្លះអាចនឹងកើតឡើង ក៏មិនចាំបាច់ត្រូវព្រួយបារម្ភអ្វីដែរ ពីព្រោះមានហេតុការណ៍នឹងសាបរលាបទៅវិញដោយឯកឯង ហើយករណីខ្លះក៏អាចដោះស្រាយដោយ ងាយស្រួលផងដែរ។ ក្នុងនោះ រាល់ការចេញមុខទទួលខុសត្រូវលើការងារត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ គឺប្រយ័ត្នមានទោសពីករណីទាំងនោះ។ ក្រៅពីនេះ សូមព្យាយាមពិនិត្យលើ គម្រោងផែនការ ឬពិនិត្យទៅលើជំហាននីមួយនីមួយដែលអ្នកដាក់ចេញ។ កុំចរចាច្រើន ប្រសិនបើអ្នករកឃើញថាមិនចំណេញដល់អាជីពនោះទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការផ្សេងៗរួមទាំងការងាររដ្ឋឯកជន និងអាជីវកម្មគឺមានដំណើរការល្អគួរឲ្យកត់សម្គាល់។ អ្នកអាចបញ្ចេញទស្សនៈយោបល់ ការតាំងបង្ហាញស្នាដៃ ឬការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ។ មនុស្សដែលនៅក្បែរខ្លួន លោកអ្នកនឹងគាំទ្រ យកចិត្តទុកដាក់ និងជួយទំនុកបម្រុងយ៉ាងខ្ពស់បំផុត។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារ ឬធ្វើការងារដដែលដែលកំពុងមានសព្វថ្ងៃ ពីព្រោះផលប្រយោជន៍ដែល ទទួលបានគឺល្អប្រសើរដូចគ្នា។ ដោយឡែក លោកអ្នកព្យាយាមធ្វើការយ៉ាងណាឲ្យមានគំនិតច្នៃប្រឌិត ទើបមានភាពរស់រវើក និងងាយស្រួល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្ត្រអាជីពផ្តល់ដំបូន្មានអោយលោកអ្នកយកភាពស្មោះត្រង់ជាគោល។ អ្នកមិនគួរមានភាពអត្តនោម័តតែឯង ឬមានគោលគំនិតបែកចេញពីមនុស្សរួមក្រុម ឬដៃគូអាជីវកម្មឡើយ។ សូមប្រើប្រាស់ភាពត្រឹមត្រូវក្នុងការងារជានិច្ច។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារទៅតាមចិត្តចង់ ហើយប្រសិនបើអ្នកសម្រេចចាកចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ គឺរឹតតែល្អប្រសើរ ពីព្រោះសភាពខាងក្រៅក្នុងពេលនេះមានភាពហ្នឹងហ្ន៎ ហើយឳកាសក៏មានច្រើនផងដែរ។ ក្រៅពីនេះ សូមកុំរំពឹងការងារដែលទទួលបានផលក្នុងរយៈពេលខ្លី។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះការងារ និងអាជីវកម្មរបស់អ្នកទាមទារភាពក្លាហានពីលោកអ្នក។ អ្នកមិនអាចឈរនៅត្រង់ចំណុចកណ្តាល ក៏ព្រោះតែការភ័យខ្លាចនឹងស្ថានភាពថ្មី ឬភាពបរាជ័យនោះទេ។ សូមព្យាយាមចាកចេញ ធ្វើទំនាក់ទំនងតូចធំបន្ថែម ហើយបើកឳកាសឲ្យខ្លួនឯងទទួលយកបរិស្ថានថ្មីផងដែរ។ ការងារ និងភាពជោគជ័យក្នុងពេលនេះមិនលំបាកដូចអ្វីដែលអ្នកយល់ឃើញនោះទេ អ្វីដែលល្អប្រសើរនោះ គឺសូមចូលទៅកៀកនឹងបញ្ហា ហើយដោះស្រាយវាឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ លោកអ្នកកំពុងមានមហិច្ចតាធំក្នុងខ្លួន ដូច្នេះសូមកុំធ្វើឲ្យភាពភ័យខ្លាចបង្អាក់ទិន្នផលដ៏ល្អនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យរៀបចំរបាយការណ៍លំអិតនែការងារ។ ពិនិត្យ និងវាយតម្លៃគម្រោងផែនការដែលបានដាក់ចេញ។ ក្នុងនោះសូមកុំមើលស្រាលស្ថានភាពណាមួយអោយសោះ។ ក្នុងនោះដែរ សូមប្រកាន់ខ្ជាប់ការងារឲ្យបានតឹងរឹង និងម៉ត់ចត់។ លោកអ្នកក៏មិនអាចធ្វើអ្វីទៅតាមចិត្តចង់ ឬដោយការណែនាំពីអ្នកណាដែរ ពីព្រោះវានឹងមិនផ្តល់ជូននូវទិន្នផលប្រសើរដែលអ្នករំពឹងនោះទេ។ ដោយឡែក លោកអ្នករឹតតែមិនអាចធ្វើការងារ ឬពាក់ព័ន្ធនឹងការខ្ចីបុលជាដាច់ខាត ពីព្រោះសំណងហាក់មិនអាចកើតឡើងនោះទេ។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ ខាល រោង មមី រាសីឡើងខ្ពស់ត្រដែត។ ការផ្លាស់ប្តូរការងារអាចធ្វើទៅរួច ចំណែកឳកាសបង្កើនទ្រព្យកំពុងកើនឡើងយ៉ាងខ្ពស់។