អប្សរាព្រឹកនេះ ១៤ មិថុនា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ចំណងជើងអត្ថបទ
HS1 សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់ពលរដ្ឋ និងគណបក្សនយោបាយថា សូមកុំអោយការបោះឆ្នោតក្លាយជាការបាក់បែកជាតិ ការថ្លែងបែបនេះរបស់សម្តេចតេជោធ្វើឡើង នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។…ឃ្លីប…
HS2 សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវប្រឹងប្រែងដោះស្រាយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលរស់នៅតាំងពីយូរឆ្នាំមកហើយនោះ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ធានាបាននូវការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងចំពោះមុខភាពគង់វង្សនៃបឹងទន្លេសាប។…ឃ្លីប…
D6 ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ថា គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត៕…ឃ្លីប…
D3 កម្ពុជានាំចេញ ទៅអាមេរិក សម្រេចបានទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ កើន៥៧.៧% នៅរយៈពេល៥ខែឆ្នាំនេះ៕…អានផ្ទាល់ (ដោយ៖សេឌី)
L1 រដ្ឋមន្ត្រីការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់ការបរទេសអូស្រ្តាលី ប្តេជ្ញាចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អបច្ចុប្បន្ន ៕…អានផ្ទាល់…
វគ្គទី២
D5 អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្ដាយ ចំពោះខ្មែរអាមេរិក មួយចំនួន ដែលប្រឌិតព័ត៌មាន និងវាយប្រហារមកលើកម្ពុជានេះ៕…អានផ្ទាល់ (ដោយ៖សេឌី)
D4 រដ្ឋមន្ត្រីក្រសួងកសិកម្ម សំណូមពរឲ្យអ៊ីស្រាអែល បង្កើនចំនួននិស្សិត ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើងជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕…អានផ្ទាល់ (ដោយ៖ក្រសួងកសិកម្ម)
D2 ក្រសួងសុខាភិបាល និង UNAIDS ប្ដេជ្ញាបន្តធ្វើការជាដៃគូយ៉ាងជិតស្និទ្ធ ឆ្ពោះទៅសម្រេចបានគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០២៥ ៕…អានផ្ទាល់ (ដោយ៖សេឌី)
BH5 ក្រសួងអប់រំ ប្រកាសបើកការប្រឡង ជ្រើសរើសសិស្សពូកែ ទូទាំងប្រទេស មកពី២៥រាជធានីខេត្ត ៕ …អានផ្ទាល់…
BH2 ជប៉ុន ផ្តល់ថវិកា ៣៦៣លានយ៉េន សម្រាប់អនុវត្តគម្រោង កម្មវិធីអាហារូបករណ៍ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ៕ …អានផ្ទាល់…
វគ្គទី៣
BT1 ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលា ស្តីពី ទិសដៅពង្រឹងប្រសិទ្ធភាព ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ៕ …អានផ្ទាល់…
D1 រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រួតពិនិត្យផ្គូរផ្គងតារាងប្រៀបធៀបពីការកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២១ របស់អង្គភាពប្រើប្រាស់ជុំវិញខេត្ត៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
BH1 កម្ពុជា ទទួលបានអត្ថប្រយោជន៍ នៃគម្រោងចំនួន៨០ ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានចូលរួម អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕ …អានផ្ទាល់…
BH7 ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ៕…ឃ្លីប…
BH6 ឯកឧត្តម ជិន ប៊ុនធឿន ដឹកនាំក្រុមការងារ និងសហការ ជាមួយអង្គការជាដៃគូ នាំយកពូជស្រូវ ចែកជូនដល់គ្រួសារយោធិន អតីតយុទ្ធជនពិការទីទ័លក្រ ៣០គ្រួសារ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕ …អានផ្ទាល់…
TN អាជ្ញាធរ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងអគ្គនាយកដ្ឋានសុខភាពសត្វ ចាប់បានរថយន្តមួយគ្រឿងដឹកជ្រូកចំនួន ៨០ក្បាលដោយគ្មានច្បាប់ចូលពីវៀតណាម ៕…កញ្ញា ឈុន ស្រីនុច…ឃ្លីប…
វគ្គទី៤ អន្តរជាតិ
G1 រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល អំពាវនាវឲ្យប្រជាជនរបស់ខ្លួននៅក្នុងប្រទេសតួកគី «ចាកចេញពីប្រទេសនេះឲ្យបានឆាប់រហ័សបំផុត» ដោយលើកឡើងពីការគំរាមកំហែងរបស់អីរ៉ង់
G4 រុស្ស៉ីនិយាយថា ខ្លួនបានបំផ្លាញអាវុធរបស់អាមេរិក និងអឺរ៉ុបនៅភាគខាងកើតអ៊ុយក្រែន
G2 លោក ហ្សេលេនស្គី អះអាងថា ចំនួនកងទ័ពរុស្ស៉ីដែលស្លាប់ក្នុងសង្រ្គាម អាចកើនហួស៤០,០០០នាក់ ក្នុងខែមិថុនានេះ
G3 ហ្វាំងឡង់ថានឹងមិនចូលរួមក្នុងអង្គការ NATO ដោយមិនមានស៊ុយអែតនោះឡើយ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner