ប្រេងសាំងបន្ដកើនឡើង (Video Inside)
តម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា បានបន្ដកើនឡើង សម្រាប់ការលក់រយៈពេល១០ ថ្ងៃខាង មុខនេះទៀតប៉ុន្តែតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានៅតែមានតម្លៃថោកជាងប្រទេសនៅ អឺរ៉ុបនិងក្នុងសហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះជុំវិញមូលហេតុ នៃការឡើងតម្លៃប្រេងសាំងដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ប៉ុន្តែសម្តេចបានបង្ហាញថាទោះបីជាតម្លៃប្រេងសាំងបន្តឡើងក្នុងប្រទេសកម្ពុជានោះមែន តម្លៃរបស់វានៅតែទាបជាងតម្លៃនៅអឺរ៉ុប និងក្នុងសហរដ្ឋអាមេរិក។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១១រហូត ដល់ថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៥ពាន់៨០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ កើនឡើងចំនួន១៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន…ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន៦ពាន់១០០រៀល ក្នុង១លីត្រ បានកើនឡើងចំនួន៥៥០រៀល បើធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ ជាង តម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៦ពាន់ ៤០០រៀល និងកន្លែង ខ្លះមានតម្លៃ៦ពាន់៤៥០រៀលក្នុងមួយលីត្រ។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេនក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃ ប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។