សម្តេចតេជោបញ្ជាក់មូលហេតុគណបក្សប្រជាជនកម្ពុជាផ្លាស់ប្តូរកាលបរិច្ឆេទសន្និបាតវិសាមញ្ញ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជុំវិញមូលហេតុដែលមានការផ្លាស់ប្តូរកាលបរិច្ឆេទ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាក្នុងខែកក្កដាខាង មុខនេះ។

គណបក្សប្រជាជនកម្ពុជាបានជូនដំណឹងមុននេះថា សន្និបាតវិសាមញ្ញ គ្រោងនឹង ធ្វើឡើងនៅថ្ងៃទី៩ និង១០កក្កដា ប៉ុន្តែការជូនដំណឹងចុងក្រោយបានផ្លាស់ប្តូរកាលបរិច្ឆេទ មកថ្ងៃទី១៦និង១៧កក្កដាវិញ។ សម្តេចតេជោហ៊ុនសែនបញ្ជាក់ថាមូលហេតុដែលផ្លាស់ប្តូរគឺ ដោយសារការត្រូវជាប់ដង្ហែរព្រះមហាក្សត្រជាទីគោរពសក្ការៈក្នុងព្រះរាជពិធីដាំដើមឈើ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកាន់អំណាចដឹកនាំប្រទេសនាបច្ចុប្បន្ន។  ការជួនដំណឹងការរៀបចំសន្និបាតវិសាមញ្ញ បានធ្វើឡើងទន្ទឹមនឹងដំណឹងល្អអំពីលទ្ធផល ឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សកាន់អំណាចរាជរដ្ឋាភិបាលក្នុងការបន្តទទួលអាសនៈភាគ ច្រើនបំផុតតាមមូលដ្ឋានក្នុងការគ្រប់គ្រងឃុំសង្កាត់រយៈពេល៥ឆ្នាំបន្តទៀត។

យោងតាមលទ្ធផលបណ្តោះអាសន្ននោះ គណបក្សប្រជាជន កម្ពុជាអាចនឹងគ្រប់គ្រងតំណែង មេឃុំចៅសង្កាត់បានចំនួន១៦៤៨ ឃុំ-សង្កាត់ក្នុង ចំណោម ១៦៥២ ឃុំសង្កាត់នៅទូទាំង ប្រទេស។ យោងតាមលទ្ធផលដដែល គណបក្សប្រជាជនកម្ពុជាក៏អាចដណ្តើមបានអាសនៈ នៃសមាជិកជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់៩ពាន់៣៣៩អាសនៈផងដែរក្នុងចំណោមសមាជិក ក្រុមប្រឹក្សា ១ម៉ឺន១ពាន់៦២២ នាក់។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំនិងសង្កាត់កន្លងមកនេះផងទៀត, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញមោទនភាព នៃការរៀបចំដំណើរការការបោះឆ្នោតបានប្រព្រឹត្តទៅដោយ រលូន។ សម្តេចតេជោបានបញ្ជាក់ជុំវិញករណីបោកគ្រាប់បែកច្នៃមួយកើតឡើងផងដែរនៅ ល្ងាចថ្ងៃទី៦មិថុនាក្បែរទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តសៀមរាប ប៉ុន្តែករណី នោះមិនមែនជារឿងនយោបាយនោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner