រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបពិភាក្សាជាមួយរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីដែលបំពេញទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋលេខាធិការក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីលោកស្រី ខាស៊្រីន ​ខេមបេល បានជួបពិភាក្សាគ្នានិងបាន សម្តែងក្តីពេញចិត្ត ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង២ ខណៈដែលលោកស្រីរដ្ឋលេខាធិការអូស្ត្រាលីកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ។

លោកស្រីខាស៊្រីន​ ខេមបេល ដែលបំពេញទស្សនកិច្ចរវាងពីថ្ងៃទី១២ដល់១៤មិថុនាក្នុងប្រទេសកម្ពុជា គឺដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អូស្ត្រាលីបានទន្ទឹមនឹងប្រទេសទាំង២រៀបចំខួបលើកទី ៧០នៃទំនាក់ទំនងការទូតរវាងគ្នាទៅវិញទៅមក និងក្នុងដំណាក់កាលដែលកម្ពុជាកំពុងធ្វើ ជាប្រធានអាស៊ានឆ្នាំ២០២២។

យោងតាមក្រសួងការបរទេសកម្ពុជាក្នុងជំនួបទល់មុខគ្នាថ្ងៃទី១៣មិថុនានេះ លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី បានលើកឡើងសាជាថ្មីនូវការវាយតម្លៃរបស់កម្ពុជាចំពោះការ គាំទ្រនឹងជំនួយរបស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេស នៅលើវិស័យអប់រំ, សុខាភិបាល, ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ការពារជាតិ និង សន្តិសុខ ​និងបានកត់សម្គាល់អំពីលទ្ធផលប្រកបដោយផ្លៃផ្កានៃកិច្ចពិគ្រោះយោបល់ឧត្តម មន្ត្រីលើកទី៣ នៅទីក្រុងកង់បេរ៉ា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner