មន្ទីរចាត់ការ នៃបណ្ឌិត្យសភានគរបាលកម្ពុជាបើកកិច្ចប្រជុំត្រួតពិនិត្យតាមដាន និងណែនាំត្រៀមឯកសារពាក់ព័ន្ធមួយចំនួន ការធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ

កណ្តាល ៖ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធានមន្ទីរចាត់ការ នៃបណ្ឌិត្យសភា នគរបាល កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតាមដាន និងណែនាំ ត្រៀមឯកសារពាក់ព័ន្ធ ស្តីពីការធ្វើសវនកម្ម សម្រាប់ការិយាល័យនីមួយៗ ដោយមានការចូលរួមពី នាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធចំណុះមន្ទីរចាត់ការ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក បានជំរុញនិងណែនាំ បន្ថែម ទៀត ដើម្បី ឱ្យការងារនេះទទួលបានលទ្ធផលល្អតាមការកំណត់ នាយការិយាល័យចំណុះមន្ទីរចាត់ការទាំងអស់ត្រូវត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ និងត្រូវជំរុញការរៀបចំ ឯកសារពាក់ព័ន្ធមួយចំនួនដែលនៅ សេសសល់ ឱ្យបានរួចរាល់៕

ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner