អតីតជាងដែក និងនាវិកជនជាតិអាល្លឺម៉ង់ ឈ្មោះ Herbert បានខិតខំប្រឹងប្រែងធ្វើការស្ទើរតែពេញមួយជីវិតរបស់គាត់ ដោយពុំខ្វល់ខ្វាយអំពីប្រាក់សោធននិវត្តន៍របស់គាត់ឡើយ

អត្ថបទដោយ៖
AMS OneMinute

ប៉ុន្ដែក្រោយចូលនិវត្តន៍ លោក Herbert ក្នុងវ័យ ៦៥ឆ្នាំគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃរបស់គាត់ កុំថាឡើយស្រមៃដល់ការធ្វើវិស្សមកាល។ លោក Herbert ទទួលបានប្រាក់សោធននិវត្តន៍ប្រហែល ៩៥០ដុល្លារក្នុងមួយខែ ដោយប្រាក់ជាងពាក់កណ្តាលត្រូវបានចំណាយលើថ្លៃជួលផ្ទះ។ Herbert រស់នៅដោយពឹងផ្អែកលើអាហារបានពីការបរិច្ចាគ និងការលក់កាកសំណល់ដប ដើម្បីរកប្រាក់បន្ថែម។

ភាពក្រីក្របានក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកចូលនិវត្តន៍ ដែលរស់នៅក្នុងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់។ ពលរដ្ឋវ័យចំណាស់ប្រមាណ ១លាននាក់ បានប្រឈមនឹងភាពក្រីក្រច្រើនជាងមុន បើប្រៀបធៀបទៅនឹងកាលពី ១០ឆ្នាំមុន។ ប្រជាជនវ័យចំណាស់របស់អាឡឺម៉ង់ជាច្រើន បានស្វែងរកការងារក្រៅម៉ោងដែលមានប្រាក់ខែទាបដូចជាការប្រមូលដប ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។

ប្រភព៖ DW Documentary

ads banner