Manchester City ចាប់អារម្មណ៍លើខ្សែការពារកណ្តាលម្នាក់របស់ Le Havre
បាល់ទាត់ ៖ ក្លឹប Manchester City កំពុងតែខិតជិតក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ Le Havre កីឡាករ Isaak Touré ដែលមានចំណាត់ថ្នាក់ខ្ពស់ ។ ខ្សែការពារវ័យ១៩ឆ្នាំ គ្រោងនឹងចុះ ហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយក្រុម Citizens នៅប៉ុន្មានថ្ងៃខាងមុខនេះ មុនពេលត្រូវបាន បញ្ជូនទៅឱ្យ Troyes ខ្ចីជើងសម្រាប់រដូវកាលខាងមុខនេះ ។
កីឡាករជម្រើសជាតិបារាំង ទទួលបានការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប ហើយបានជ្រើសរើសចូលរួមជាមួយក្រុមជើងឯក Premier League នៅរដូវក្តៅនេះ។
យោងតាមរបាយការណ៍នៅក្នុងប្រទេសបារាំង Touré បានទៅលេងកន្លែងហ្វឹកហាត់របស់ City រួចហើយ ហើយកិច្ចព្រមព្រៀងជាមួយក្លឹប Ligue 2 របស់បារាំងគឺជិតឈានដល់ហើយ ។ កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួននៅប្រទេសបារាំងកាលពីរដូវកាលមុន ក្នុងលីកចំនួន ១៧ ដងជាមួយក្រុម Le Havre និងបានបង្ហាញខ្លួនចំនួន ៦ ដងសម្រាប់ក្រុមជម្រើសជាតិ U19 ៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី


