សមត្ថកិច្ចចាប់ខ្លួននាង សេង ធារី (Video Inside)
កញ្ញា សេង ធារី ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញចេញ សាលក្រមប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ។
កញ្ញា សេង ធារី កាលពីថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានតុលាការបើកសវនាការពិនិត្យសំណុំរឿងចោទប្រកាន់ ពាក់ព័ន្ធ នឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។
យោងតាមសាលក្រម, កញ្ញាសេងធារី ត្រូវតុលា ការចោទប្រ កាន់ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម។