ពានបាល់ទាត់ FIFA WORLD CUP មកដល់កម្ពុជាថ្ងៃទី១៥មិថុនា (Video Inside)
ពានបាល់ទាត់ពិភពលោក FIFA WORLD CUP អ្នកស្នេហាកីឡាបាល់ទាត់ប្រាថ្នាចង់ ឃើញគ្រប់គ្នានោះ នឹងមកដល់ប្រទេសកម្ពុជាជានៅថ្ងៃទី១៥ មិថុនានេះហើយ។
នៅពេលដែលពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាមនោះដឹកមកដល់ កម្ពុជា នឹងមានក្បួនដង្ហែមួយពីព្រលានយន្ត ហោះអន្តរជាតិភ្នំពេញមកកាន់វិមានសន្តិភាព និងពិធិទទួលស្វាគមន៍ពាន FIFA WORLO CUP នោះ ដោយសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន។
ពានបាល់ទាត់ពិភពលោកតម្លៃប្រមាណ២០លានដុល្លារនោះ នឹងត្រូវរក្សា ទុកក្នុងពហុកីឡដ្ឋានមរតកតេជោ ដោយនឹងអនុញ្ញាតឱ្យពលរដ្ឋចូលទស្សនា និងថតរូបជា មួយពានរង្វាន់នោះចាប់ពីម៉ោង១រសៀល រហូតដល់១០យប់។ កម្ពុជាគឺជាប្រទេសមួយក្នុង ចំណោម៥១ប្រទេសនៃការធ្វើដំណើររបស់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។
ការដង្ហែពាននេះមកកាន់កម្ពុជា ត្រូវគេចាត់ទុកថាជាការលើកទឹកចិត្តកម្ពុជា ដែលជាប្រទេស នៃសមាជិក FIFA ដើម្បីជំរុញវិស័យកីឡាបាល់ទាត់ ដែលគេបានចាត់ទុកជាការរួម ចំណែក អភិវឌ្ឍន៍យុវជន និងសង្គម។
លើសពីនេះទៀត ការដង្ហែពាននេះមកកម្ពុជា គឺជាការលើក ទឹក ចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មាន ន័យថា ជាការអបអរសាទរ និងជំរុញឱ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និង ទទួល បានការគាំទ្រជាសកលថែមទៀត។