៥ខែប្រមូលចំណូលពន្ធអាករបានជាងចំនួន ៦ពាន់៩៩៤ប៊ីលានរៀល (Video Inside)

អគ្គនាយកដ្ឋានពន្ធដា បានថ្លែងថាក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ, ចំណូលពន្ធ-អាករ ដែលប្រមូលបាន មានចំនួន ៦ពាន់៩៩៤ក្បៀស០៦ ប៊ីលានរៀល។ ចំណូលដែលប្រមូលបាន នេះ មានទំហំស្មើនឹង៦១ក្បៀស២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

សេចក្តីរាយការណ៍ បានបង្ហាញថាបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១, តួលេខ ដែលប្រមូលបាននាដើមឆ្នាំ២០២២នេះកើនឡើងចំនួន ១ពាន់៥២៦ក្បៀស៣០ ប៊ីលានរៀល ដែល ស្មើនឹង ៣៧៦ក្បៀស៨៧លានដុល្លារ ស្មើនឹង២៧ក្បៀស៩៥%»។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើ ប្រាក់ចំណូលមាន២៥ក្បៀស៩៨% , អាករលើតម្លៃបន្ថែមមាន២៦ក្បៀស៤២%, ពន្ធលើប្រាក់ បៀវត្ស មាន២៦ក្បៀស៣៨%, អាករពិសេសមាន ៣៣ក្បៀស៤១% និងពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យមាន៤៤ក្បៀស៣៨%។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner