៥ខែ ទំហំពាណិជ្ជកម្មបារាំងកម្ពុជាកើនជាង៤២ភាគរយ (Video Inside)

ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានជាង២០០ លានដុល្លារអាមេរិក។ ទំហំនេះ បានកើនឡើង៤២.៤% ខណៈអ្នកជំនាញមើលឃើញថា ការ ធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងការវិនិយោគរបស់បារាំងនៅកម្ពុជា នឹងកាន់តែល្អ ជាងមុន។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រវាងពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានទំហំជាង២២៤ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែជាង ១៥៧លានដុល្លារប៉ុណ្ណោះ។

ផ្អែកតាមទិន្នន័យដដែលនេះ, កម្ពុជានាំចេញទៅបារាំងមាន តម្លៃជាង១៧០លានដុល្លារអាមេរិកកើនឡើង៤០.៩% បើធៀបនឹងកាលពីឆ្នាំមុន ដែលមាន តម្លៃ ១២១លានដុល្លារ ខណៈបារាំងនាំចូលមកកម្ពុជាវិញមានតម្លៃ ជាង៥៣លានដុល្លារកើន ឡើង៤៧.៤%។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា លោកហ្វីលីប បូឌ្រី Philippe Baudry បានរំពឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងនឹងកើនឡើងបន្ថែមបន្ទាប់ពីបារាំងបាន រៀបចំ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាសប្តាហ៍មុន ជាពិសេសបង្កើននូវប្រភេទទំនិញឱ្យ កាន់ តែមានភាពចម្រុះ សម្រាប់ការនាំចេញនាំចូលរវាងប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែម ទៀត។ លោកបានលើកឡើងថា ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅបារាំង គឺផលិត ផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិកម្ម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner