សម្តេចតេជោ ហ៊ុន សែន ចូលរួមជាមួយពិភពលោកក្នុងវេទិកាដំណោះស្រាយបញ្ចប់អំពើហិង្សាលើកុមារ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយឥស្សរជនល្បីល្បាញពិភពលោក ថ្លែងសុន្ទរក ថាមួយ ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
កិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២២នេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៤មិថុនាដោយមានការចូលរួមពី បណ្តា ថ្នាក់ដឹកនាំនិងអ្នកជំនាញពិភពលោកជាច្រើននាក់ក្នុងរួមមានសម្តេចតេជោ ហ៊ុន សែន ផងដែរតាមប្រព័ន្ធ វីដេអូ។
សាររបស់ថ្នាក់ដឹកនាំពិភពលោកថ្ងៃទី១៤មិថុនានេះ គឺជាសារចម្រុះ ពីថ្នាក់ដឹកនាំនានា និងអ្នកជំនាញទាំងឡាយដោយការរួមគ្នាផ្តល់ចក្ខុវិស័យនៃពិភពលោក ដែលគ្មាន អំពើហិង្សាលើកុមារ។ សម្តេចតេជោ ហ៊ុន សែន ដែលជាវាគ្មិនម្នាក់ក្នុងចំណោមបណ្តាវាគ្មិននានា របស់វេទិកាពិភព លោកនេះ បានផ្តល់អនុសាសន៍យ៉ាងនេះ (សម្លេង)។
ក្នុងចំណោមវាគ្មិនដែលគូរឱ្យកត់សម្គាល់ក្នុងការថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ រួមមាន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអឺស៊ូឡា វ៉ុនដឺ ឡេយ៉ិន, ប្រធានាធិបតីប្រទេសហ្សំប៊ី លោក ហាកាន់ដេ ហ៊ីឈីឡេម៉ា និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ អាមីណា មហា ម៉ាត់នេះជាដើម។