តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង១២ម៉ឺននាក់ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៦ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ១២ម៉ឺន ៥ពាន់ ៧១៧នាក់ហើយ ។ កម្ពុជាដោយសារគោលនយោបាយចាក់វ៉ាក់សាំង របស់ រាជរដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណ ជាង១ខែមកហើយ។
នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៤ មិថុនា បានកើនដល់ចំនួន ១៥លាន ៥ម៉ឺន ៨ពាន់ ៩៦៦នាក់ ដែលស្មើនឹង ៩៤,១២ភាគរយ ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៥ពាន់ ៦២០នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ៤១នាក់ ។