២៤ម៉ោង ឆ្លងកូវីដជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)
ករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ាននៅតែបន្តមាន លើកលែងតែ ប្រទេសកម្ពុជា ដែលអត្រាស្លាប់ និងឆ្លងបានស្ថិតក្នុងចំណុចសូន្យជាង ១ខែទៅហើយ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ៨ពាន់ ពាន់ ៤៤១ករណី និងការស្លាប់ថ្មីមានចំនួន ៣៣នាក់ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើន ជាងគេបង្អស់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។