សហរ​ដ្ឋអា​មេរិ​ក នឹង​នៅ​បន្ត​ដាក់​ស​ម្ពាធកូ​រ៉េខា​ង​ជើង​ ខណៈ​ទីក្រុ​ង​សេ​អ៊ូ​ល​​ជំ​រុ​ញឱ្យ​​ចិ​ន​ ប្រើ​ឥទ្ធិពល​

រដ្ឋមន្ត្រី​ការបរទេសអា​មេ​​រិ​ក​ លោក Antony Blinken បាន​និ​​យាយកា​លពី​ថ្ងៃ ចន្ទ ថា ​សហរដ្ឋ​អាមេរិក នឹង​រក្សា​សម្ពាធ​លើ​ប្រ​ទេ​ស​កូ​​រ៉េ​ខា​ងជើ​ង​ រហូតដល់ទីក្រុង​ព្យុ​ង​យ៉ាង​ផ្លាស់ប្តូ​រ​ទិស​ដៅ​នយោបាយ ខណៈ​សម​ភាគី​​កូរ៉េខាង​​ត្បូ​​ង​រ​បស់​​លោ​ក បានជំរុញឱ្យ​ប្រ​ទេ​​សចិន បញ្ចុះ​ប​ញ្ចូ​ល​កូ​រ៉េ​ខា​ង​​ជើ​ង​កុំ​ឱ្យ​បន្ត​ការ​សាក​ល្បង​នុយ​​​ក្លេអ៊ែ​​រ​ឡើង​វិ​ញ។​

លោក Blinken បានប្រាប់អ្ន​ក​យក​ព័​​ត៌​មាន បន្ទាប់ពី​កិច្ច​​ប្រ​ជុំ​ជា​​មួ​យ​រដ្ឋ​​ម​ន្ត្រី​កា​​រប​​រ​ទេស​កូរ៉េ​ខាង​ត្បូង លោក​ស្រី ​Park Jin សហរដ្ឋអាមេ​រិ​ក​ នៅតែបើកចំហរក្នុង​កា​រ​ស​​ន្ទ​នាជា​មួយកូរ៉េ​​ខាង​ជើង​ ប៉ុន្តែ​ទីក្រុង​ព្យុង​យ៉ាង​ មិន​បា​នអើ​​ពើ​ នឹងការ​​អំ​ពា​វ​នា​វនោះ​ទេ​​ ហើយជំនួស​ម​ក​វិញ​​ នូវការ​សាកល្បងកាំជ្រួ​ច​ ហើយ​បាន​រៀប​ចំការ​ត្រៀ​ម​លក្ខ​​ណៈ ដើម្បីបន្តកា​រ​​សាក​ល្ប​ងនុយក្លេអ៊ែរជាលើ​ក​ទី​មួ​យ​ចាប់​​តាំ​ង​ពីឆ្នាំ​ ២០១៧​​ ថែម ទៀត​ផង​។

លោក Blinken បាន​ប្រាប់​អ្ន​ក​​យ​​ក​ព័​​ត៌មាន ដោយ​សំដៅទៅ​​លើ​​​កា​រ​​ដា​ក់​ទណ្ឌ​​កម្ម​អ​ន្ត​រជា​​តិ ដែល​ដឹ​​​ក​នាំ​​ដោយ​សហរដ្ឋ​អាមេរិកលើ​កូរ៉េ​ខាង​ជើង​ថា​ ដរាប​ណា​​របប​នៅ​ទីក្រុង​ព្យុ​ង​យ៉ា​ង​មិន​ផ្លាស់​​ប្តូ​រ​ ​យើង​ក៏​នៅ​តែ​​​បន្ត​​រក្សា​​សម្ពាធ​​លើ​ប្រទេ​​ស​។

លោក​ស្រី Park បាន​និយាយ​ថា ​ការ​បង្ក​ហេតុ​ណាមួយ ដោយ​កូរ៉េ​ខាង​ជើង​ រួម​ទាំង​ ការ​សាក​ល្បង​នុយ​ក្លេអ៊ែរ​ នឹង​ត្រូវ​បា​ន​ឆ្លើ​យត​ប​ ដោយ​ការ​សាម​គ្គីគ្នា​ ដោ​យ​ឯក​ភាព​ និង​រឹង​មាំ​ ហើយ​បាន​ជំរុញឱ្យប្រ​ទេស​ចិន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​​ ជួយ​អន្តរាគមន៍​។

លោកស្រី Park បាន​​និយាយ​ថា​ កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​​ផ្លូ​វបំ​បែក​មួយ​ ដែល​ខ្លួន​​​អាចប​​ន្ត​ការសាកល្បងនុ​យ​ក្លេអ៊ែ​រ ហើយ​ត្រូវ​ផ្ដាច់​ខ្លួន​ពី​ពិភពលោក​​ ​ឬ​ត្រូវ​ត្រ​ល​ប់​ទៅផ្លូវ​​កា​រទូត និងការស​​ន្ទ​នាវិ​ញ។

លោក បាន​និ​យាយ​ថា​៖ «ខ្ញុំ​​​ក៏​គិ​ត​ថា​​ប្រទេស​ចិន​​គួ​​រតែ​ដើ​រ​​តួ​នា​ទី​​វិ​ជ្ជ​មា​​ន​​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ចុះប​ញ្ចូល​កូរ៉េ​ខាងជើ​​ងថា​ ​ការរក្សាសន្តិភា​ព​ ​និងស្ថិរភាព​នៅ​​លើឧ​បទ្វីបកូរ៉េទាម​ទា​រ​កា​រគិ​ត​ថ្មី​របស់ពួក​គេ​»​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner