រដ្ឋាភិបាលអ៊ីស្រាអែល កាន់តែខិតជិតជិតដល់ការដួលរលំ បន្ទាប់ពីសមាជិកសភាលាលែងពីតំណែង
សម្ព័ន្ធគ្រប់គ្រងដ៏ផុយស្រួយរបស់អ៊ីស្រាអែល ហាក់ដូចជា កាន់តែខិតជិតដួលរលំ បន្ទាប់ពីមានរបាយការណ៍ថា សមាជិកសភាមកពីគណបក្សស្តាំនិយមរបស់នាយករដ្ឋមន្រ្តី Naftali Bennett បាននិយាយថាគាត់ឈប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលទៀតទេ។
ការវិវឌ្ឍន៍នេះ កើតឡើងនៅពេលដែល សម្ព័ន្ធភាពចម្រុះនៃមនោគមវិជ្ជារបស់លោក Bennett រួមមានគណបក្សស្តាំនិយម សេរីនិយម និងអារ៉ាប់ បានរង្គោះរង្គើ និងកាន់តែជិតដល់ការដួលរលំ មួយឆ្នាំក្រោយពេលខ្លួនទើបបញ្ចប់ការកាន់កាប់រយៈពេល ១២ ឆ្នាំរបស់លោក Benjamin Netanyahu ។
លោក Nir Orbach សមាជិកគណបក្សស្តាំនិយម Yamina បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាច្រើនថា៖ «ខ្ញុំបានជូនដំណឹងទៅនាយករដ្ឋមន្ត្រីថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ខ្ញុំមិនមែនជាផ្នែកនៃក្រុមចម្រុះទៀតទេ»។
យ៉ាងណាមិញ គេមិនទាន់ឃើញមានការអត្ថាធិប្បាយភ្លាមៗពីលោក Orbach ដែលធ្លាប់លើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោកថា សមាជិកសភាជ្រុលនិយម និងប្រឆាំងស៊ីយ៉ូននិយម បាននាំក្រុមចម្រុះ ចូលក្នុងទិសដៅបញ្ហាមួយ។
សេចក្តីថ្លែងការណ៍របស់លោក បាននិយាយថា លោកចង់ជៀសវាងការបោះឆ្នោតមួយផ្សេងទៀត ហើយគាត់ នឹងមិនបោះឆ្នោត ដើម្បីរំលាយសភាទេ បើទោះបីជាការចាកចេញរបស់លោក បានធ្វើឱ្យក្រុមចម្រុះរបស់លោក Bennett ខ្វះសម្លេងភាគច្រើនចំនួន ២ នៅក្នុងចំណោម ៥៩ អាសនៈនៅក្នុងសភា ដែលមានសមាជិកសរុបដល់ទៅ ១២០ ក៏ដោយ។
លោក Netanyahu ដែលបច្ចុប្បន្នជា មេដឹកនាំបក្សប្រឆាំង និងបានសច្ចាថា នឹងវិលត្រលប់មកវិញ ទោះបីជា លោក កំពុងស្ថិតក្នុងការកាត់ទោសពីបទពុករលួយក៏ដោយ។

ប្រភព៖ CNA