កម្ពុជា២៤ម៉ោងមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)
កម្ពុជាបន្តគ្មានអ្នកឆ្លងជម្ងឺកូវីដ១៩ថែមទៀតនៅថ្ងៃនេះ ដែលនាំឱ្យ តួលេខមិនឆ្លងកូវីដ១៩ មានរយៈពេល៣៩ថ្ងៃបន្តបន្ទាប់ជាប់គ្នា។ កម្ពុជាបើទោះបីជាគ្មានអ្នកឆ្លង ប៉ុន្តែការចាក់វាក់ សាំងដូសជម្រុញបានបន្តធ្វើជារៀងរាល់ថ្ងៃដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។
គិតត្រឹមថ្ងៃទី១៥ ខែមិថុនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់ ២៦២ករណីជាដដែល និងការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់២០៦នាក់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេ ដែលឲ្យនាំការស្លាប់ សរុប មាន ចំនួន៣ពាន់៥៦ នាក់ជាដដែល។