តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង១៤ម៉ឺននាក់ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ១សប្តាហ៍មកនេះ មានពលរដ្ឋទៅចាក់បាន ចំនួន ១៤ម៉ឺន ៨ពាន់ ៧៣៤នាក់ហើយ ។ កម្ពុជាដោយសារគោលនយោបាយចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជាង១ខែមកហើយ។
នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋាន ទូ ទាំងប្រទេសគិតត្រឹមថ្ងៃ១៥ មិថុនា បានកើនដល់ចំនួន ១៥លាន ៦ម៉ឺន ១ពាន់ ៣៦៤នាក់ ដែលស្មើនឹង ៩៤,១៣ភាគរយ ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៨ពាន់ ៨៥៣នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះ វិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ១ពាន់ ៨៣នាក់ ។