បក្សប្រឆាំ​ងថៃ​បង្កើតការរញ្ជួយ​ដល់រដ្ឋាភិបាល​ថៃ​តាមរយៈសំណើរ​បោះឆ្នោត​មិនទុក​ចិត្ត​រដ្ឋាភិបាល​

ក្រុម​សមាជិក​សភាព​​មក​ពី​បក្ស​ប្រឆាំង​​នៅប្រទេស​ថៃ ​បាន​ដាក់​ញត្តិ​​​​មិនទុក​ចិត្ត​​​ទៅ​កាន់​ប្រធាន​រដ្ឋសភាថៃ​ ដើម្បី​កោះប្រជុំសភា​​​​​សម្រាប់​ការ​បោះឆ្នោត​មិនទុក​​​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​

លោក ប្រាយុធ ចាន់អូចា ដែល​ចូល​កាន់​តួនាទី​​នាយករដ្ឋមន្ត្រីថៃ​តាមរយៈ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​កាល​ពីឆ្នាំ​២០១៩។

លោក ប្រាយុធ ចាន់អូ-ចា កំពុងប្រឈមមុខនឹង​ការ​បោះឆ្នោត​​មិន​ទុកចិត្ត​នៅ​ក្នុង​សភា ដោយ​ក្រុម​ប្រឆាំ​ង​គ្រោង​នឹង​បំផ្លាញរដ្ឋាភិបាល​របស់​លោក​លើ​បញ្ហា​ជាច្រើន រួមទាំង​​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិនត្រឹមត្រូវ បើទោះបីជា​ក្រុម​ចម្រុះ​កំពុងកាន់​អំណាច​កំពុង​មាន​បញ្ហា​ដោយ​ការបែងចែកផ្ទៃក្នុង​។ នេះ​បើ​តាម​ចេញផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន BLOOMBERG។  

ក្រុម​​សមាជិក​សភា​ពី​គណបក្សប្រឆាំង​បានដាក់ញត្តិមិនទុកចិត្តទៅប្រធានសភា លោក ឈួន លៀកផៃ (Chuan Leekpai) នៅថ្ងៃ​ពុធ ទី១៥​ខែ​មិថុនា ដែល​កំណត់​គោលដៅ​សមាជិក​ជាន់ខ្ពស់១០​រូប​ នៃ​គណៈរដ្ឋ​មន្ត្រី​របស់លោកប្រាយុធ​ផងដែរ។

សភា​ទំនងជានឹង​​រៀប​ចំ​​​ការ​​ជជែកដេញដោលនៅខែក្រោយ មុន​ពេល​បោះឆ្នោត​លើ​សំណើ​នេះ។

ក្នុង​​ញត្តិនោះ​ នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​​ប្រទេស និង​​រង​នូវ​ការ​«ខូច​ចិត្ត»។ គាត់​ក៏​ត្រូវ​បាន​គេ​ចោទ​ថា​ញៀន​នឹង​អំណាច​ដោយ​មិន​គោរព​ច្បាប់​និង​សីលធម៌​ខាង​សីលធម៌។ នេះ​បើ​យោង​តាមការ​ចេញ​ផ្សាយ​របស់​បណ្តា​ញ​ព័ត៌មាន​បាងកកប៉ុស្តិ៍​។

ការប៉ុនប៉ង​របស់​ក្រុម​ប្រឆាំង​ដើម្បី​បោះឆ្នោតបណ្តេញ​ លោក ប្រាយុធ​ចេញ​ពី​អំណាច​​ជា​លើក​ទីបួន​​ចាប់តាំងពី​ការបោះឆ្នោតក្នុងឆ្នាំ ២០១៩ ​បាន​កើតឡើង ចំពេល​មាន​ជម្លោះ​ក្នុង​ចំណោម​គណបក្សចម្រុះ និងការធ្លាក់ចុះប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី។

ដោយសារ​ក្រុមប្រឆាំង​ខ្វះ​ចំនួន​​សមាជិក​គ្រប់​កូរ៉ុម ដើម្បី​បោះឆ្នោត​ដក​រដ្ឋាភិបាល អ្នកវិភាគ និង​សមាជិកសភា​និយាយថា ដៃគូចម្រុះដែលមិនពេញចិត្ត និង​ក្រុម​ចម្រុះ​ដែល​កំពុង​កាន់​អំណាច​នឹងកំណត់ថាតើលោក ប្រាយុធ នៅរស់រានមានជីវិតពីការបោះឆ្នោតឬអត់។

BLOOMBERG បាន​ដកស្រង់សម្តី​ លោក ស៊ូទី ក្លុង​​សាង (Sutin Klungsang)​សមាជិក​សភា​មកពី​គណបក្សភឿថៃ​ បាន​​និយាយ​ថា «យើងជឿជាក់ថាយើងនឹងបង្កើតការរញ្ជួយ​​។ ទោះបីជា​យើង​មិន​ជោគជ័យ​ក្នុង​ការផ្តួល​រំលំ​រដ្ឋាភិបាល​ក្នុង​សភា​ក៏ដោយ យ៉ាង​ហោចណាស់​ប្រជាពលរដ្ឋ​នឹង​ដឹង​កាន់តែ​ច្បាស់​ក្នុងការ​សម្រេចចិត្ត​របស់ពួកគេ មុនពេល​ពួកគេ​ទៅ​បោះឆ្នោត​នៅឆ្នាំក្រោយ»។

​​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ​ប្រាវីត ​វង្ស​​ស៊ូវ៉ាន់ (Prawit Wongsuwan) បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ចម្រុះ​ដឹក​នាំ​ដោយ​លោក​ប្រាយុទ្ធ​ ចាន់អូចា ​ត្រូវ​បាន​រំ​ខាន​ដោយ​​ការ​បោះឆ្នោត​​​មិន​ទុក​ចិត្ត  និង​រំពឹង​​​​​​​កើត​មាន​កា​រមិន​ឈឺ​ចាប់​ ដូច​ដែល​ធ្លាប់​ជួប​ប្រទះ​អំឡុង​ពេល​​​បោះឆ្នោត​​​លើ​​​​សេចក្តី​ព្រាង​​​ថវិកា​ជាតិ​​ដំបូង​​​សម្រាប់​ឆ្នាំ​២០២៣ ។

ប្រទេស​ថៃ​​នឹង​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ទូទៅ​​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ៕ ​

FILE PHOTO: Thailand’s Prime Minister Prayuth Chan-ocha attends a news conference with Japan’s Prime Minister Fumio Kishida as part of his official visit to Thailand, in Bangkok, Thailand May 2, 2022. REUTERS/Soe Zeya Tun
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner