ភា​ព​​តា​ន​តឹ​ង​​នៅ​​​​ច្រ​​ក​​​​​សមុ​ទ្រ​​​តៃវ៉ា​ន់​កាន់​តែ​កើន​ឡើង​ ខណៈ​​ដែ​ល​​ចិន ​ធ្វើ​​​សក​ម្ម​ភា​ព​​ព​ង្រី​ក​​​ប្រតិ​ប​ត្តិ​កា​​រ​​យោធា​

ប្រធានា​ធិ​ប​តី​ចិ​ន​ ​លោក ស៊ី ជីនពីង ​បា​នចុះ​ហ​ត្ថ​លេ​ខាលើ​ប​ទ​ប​ញ្ជាផ្លូ​វ​ច្បា​ប់​ ដែលអ​នុ​ញ្ញាត​​ឱ្យ​មា​ន​ការ​សា​ក​​ល្បង​​ប្រ​តិ​ប​ត្តិកា​រ​យោ​ធា​ហួស​ពី​ព្រំដែ​ន​​រប​ស់​ប្រ​ទេ​ស​ចិ​ន​ ​ចំពេ​ល​មា​ន​ភា​ព​តា​ន​តឹ​ង​កា​ន់​តែខ្លាំ​​ងឡើ​ង​ជុំ​វិ​ញកា​រ​អះ​អា​ង​រ​ប​ស់ក្រ​សួ​ងកា​រ​ប​រទេ​ស​ចិ​ន ដែល​ថា​ ​ច្រកសមុទ្រតៃ​វ៉ា​ន់​ គឺ​ជា​ដែ​នទឹ​ក​រប​ស់ចិ​ន​។​

របា​យ​ការ​ណ៍​ប្រព័​ន្ធ​ផ្ស​ព្វផ្សា​យ​ផ្លូ​វ​ការ​រ​ប​ស់រ​ដ្ឋ ចេញ​​ផ្សា​យ​​នៅ​​​ស​​ប្តា​​ហ៍​​នេះ បាន​​លម្អិត​ពីស្ថានភាព​ ដោយ​បាន​លើក​ឡើង​​ថា លោក ស៊ី​ បានចុះ​ហត្ថ​លេ​ខា​លើ​ការ​ប​ញ្ជា​ទិញ​ ដែល​ប្រ​កា​សអំ​ពី​គ​ម្រោ​ង​​ការ​សា​ក​ល្ប​ង​លើ​​ប្រតិ​បត្តិ​កា​រ​​យោធា​ក្រៅ​ពី​សង្គ្រា​ម​ ហើយ​កា​រ​សាក​​ល្បង ​នឹង​ចា​ប់​ផ្តើ​មនៅ​ថ្ងៃ​​ ពុធ។​

របា​យកា​រ​ណ៍​ជា​បន្ត​ប​ន្ទា​ប់​ពីកា​សែត​​ Global Times ដែលជា​កាសែ​ត​ជា​តិ​និយ​ម​គាំទ្រ ដោយ​រដ្ឋាភិបាល​ចិន​ បាន​និ​យាយ​​​ថា ​គ្រោងការ​ ដែលមិ​ន​បាន​ផ្ស​ព្វផ្សា​យ​ នឹង​ផ្តល់​មូ​ល​ដ្ឋា​នច្បា​ប់​ស​ម្រា​ប់​ក​ងទ័​ព​រំ​ដោះ​ប្រជាជន​ចិ​ន​ (PLA) ដើម្បី​កា​​រ​ពារ​អ​ធិបតេយ្យភាពជាតិ ​ស​ន្តិ​សុខ​ ​និង​ផ​ល​ប្រ​យោជ​ន៍​អ​ភិ​វ​ឌ្ឍ​ន៍​រប​ស់​ប្រទេស​ចិន​។ ពួកគេ​ ក៏នឹងអនុញ្ញាតឱ្យមា​​ន​បេស​កក​ម្ម​យោធា​ជុំ​វិ​ញ​ការ​សង្គ្រោះគ្រោះមហន្តរាយ ជំនួ​យ​មនុស្ស​ធម៌ ​និ​ងការរក្សាសន្តិភាព​ផ​ង​ដែរ​។​

របាយ​ការណ៍ដដែល​ បាននិយា​យថា​ ​ការ​ផ្លាស់​ប្តូ​រផ្លូ​វ​ច្បាប់ នឹ​ងអ​នុ​ញ្ញា​ត​ឱ្យក​ង​ទ័ព ចិន​ទ​ប់ស្កា​ត់​ផ​លប៉ះ​ពាល់​ពី​​កា​រលេ​ច​ធ្លា​​យ​​​អ​ស្ថិ​រ​ភាព​ក្នុ​ង​មិន​ឱ្យ​​ប៉ះពា​ល់ដ​ល់ប្រ​ទេ​សចិ​ន ​ដោយ​ធានា​ផ្លូវ​ដឹ​ក​ជញ្ជូ​ន​សំខាន់ៗ​សម្រាប់​សម្ភា​រៈយុ​ទ្ធ​សា​ស្ត្រ ដូចជា​ ប្រេង ឬការពារការវិ​និ​យោ​គ ​គ​ម្រោង និងបុគ្គលិកក្រៅប្រ​ទេ​ស​រ​បស់​ប្រទេស​ចិន​។

អ្នក​វិ​ភាគ​មួ​យចំ​នួ​ន បាន​និ​យា​យថា​ ​ទង្វើនេះហាក់ដូច​​ជាធ្វើ​ត្រា​ប់តា​​ម​ការ​អះអាង​​​របស់លោក វ្ល៉ាឌី​មៀ​ ពូទីន អំពីការលុកលុយរ​ប​ស់​រុស្ស៊ី​ម​កអ៊ុ​យ​ក្រែ​នថា​ជា​ ប្រតិបត្តិការ​យោ​ធា​ពិសេ​ស​។

ការ​ឈ្លាន​ពា​ន​រប​ស់​រុស្ស៊ី បា​នប​ង្កើ​ន​កា​រភ័​យខ្លា​ច​នៅ​តៃវ៉ា​ន់​ ដែ​លទីក្រុង​ប៉េ​កាំង​អះ​អា​ង​ថា ជា​ខេ​ត្តរ​បស់​ចិន​។ លោក Chen Ou-po សមាជិកនៃគ​ណ​បក្ស​វ​ឌ្ឍ​នភា​ព​ប្រ​ជា​ធិ​បតេ​យ្យ ដែល​កំ​ពុ​ង​កា​ន់​អំណា​ច​រ​បស់​តៃវ៉ាន់​ បាន​និ​យា​យ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ ប្រទេសចិន ​នឹ​ង​មិ​នប្រើប្រាស់ច្បាប់ថ្មីនេះ ដើម្បី​ ធ្វើ​សក​ម្ម​ភា​ពមិ​ន​រើ​ស​អើ​ង ​និងឈ្លានពានប្រទេ​ស​ផ្សេ​ង​ទៀ​តនោះ​ទេ​»​។

លោក Blake Herzinger អ្នកឯកទេសគោ​ល​ន​យោ​បា​យ​ការពារជាតិឥណ្ឌូ-ប៉ា​ស៊ី​ហ្វិក​ បាននិ​យា​យ​ថា​ គាត់​មាន​ទំ​នោ​រ​ចង់​គិ​ត​ពីកា​រអ​ភិវ​ឌ្ឍ​ន៍​ ជាភា​​ពចា​ស់​ទុំ​នៃក​ងកម្លាំងប្រដាប់​អា​វុ​ធ ជាជា​ងអ្វី​ ដែល​ជា រឿង​ដ៏​អាក្រក់​ក្នុង​ករណីណាមួយ​។

ប្រភព៖ The Guardain

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner