ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន វិជ្ជមានជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។

លោក Sullivan ត្រូវបានគេរាយការណ៍ថា មិនមានរោគសញ្ញាអ្វីឡើយ ហើយក៏មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែរ។ លោក Sullivan បានជួបផ្ទាល់ជាមួយអ្នកការទូតកំពូលរបស់ចិនលោក Yang Jiechi នៅប្រទេសលុចសំបួ រយៈពេលបួនម៉ោងកន្លះ កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន។

ក្នុងចំណោមសមាជិកជាន់ខ្ពស់នៃរដ្ឋបាល លោក បៃដិន ក្នុងនោះមានអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីខែមេសា ហើយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីខែមុន ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner