លោក អ៊ុក ចន្ថា ៖ លើកឡើងថា ការហាត់ និងលេងកីឡា ជាកក្តាចាំបាច់នាំមកនូវ ទំនាក់ទំនងល្អ និងមិត្តភាព សាមគ្កីភាព

ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២២ ដែលដំណើរការប្រកួតលើ៤ប្រភេទកីឡា មានដូចជា កីឡាប៊ូលនិងប៉េតង់ បាល់ទះ បាល់ទាត់និងបាល់បោះ បានបញ្ចប់ការប្រកួតផ្លូវការហើយ កាលពីថ្ងៃទី១៨ នៅវិទ្យាល័យជាស៊ីមសាគ្គី ។

លោក ស្រេង សេង ប្រធានការិយាល័យ នៃមន្ទីរអបរំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណងជ្រើសរើសក្រុមកីឡាករឆ្នើមៗ លើ៤ប្រភេទ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡា លើកទី៣ នាចុងឆ្នាំ២០២២ ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ បានកោតសរសើរដល់ប្រតិភូដឹកនាំក្រុមកីឡា ចូលរួមការប្រកួតជើងឯកនាពេលនេះ ដែលជាកាយវិការ និងការចូលរួមកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ និងជំរុញដល់យុវជន មហាជន ឱ្យចូលរួមហាត់ និងលេងកីឡា ដែលពួកគេចូលចិត្ត ជាពិសេសកាត់បន្ថយនូវអំពើឧបាយមុខ ក្នុងសង្គម ។ មួយវិញទៀត កីឡា ជាកត្តាចាំបាចដែលនាំមកនូវការ មិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហការគ្នាល្អ ធ្វើឱ្យសង្គមជាតិ មានការឯកភាព ដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឱ្យស្របនឹងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ។

លោកអនុប្រធាន ក៏បានថ្លែងអំណរគុណដល់គណ:កម្មការ គ្រប់ផ្នែក ដែលបានខិតខំអស់ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចឲ្យទទួលបានលទ្ធផលនាពេលនេះ ។ លោក បន្ថែមទៀតថា ការលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លា ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និងសមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ។

ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំ បាននឹងកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា ដោយលែកការងារអប់រំកាយ និងកីឡា បាននិងកំពុងជំរុញតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនឹងស្តង់ដា ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner