អាជ្ញាធរខណ្ឌដូនពេញ ចុះរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារ

ភ្នំពេញ៖ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ នៅវេលាម៉ោង៣ និង ០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារ ដែលតែងតែបង្កើតរឿងគ្រប់យ៉ាង ដូច ជារវាយកាប់ចាក់បង្ករបួសស្នាម មានលួចយកសភារៈ លុយកាក់ទៀត ដូចករណីប្លន់នេះឯង ។

ជាលទ្ធផល បានធ្វើការឃាត់មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សម្ភារ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង ។ បច្ចុប្បន្ន មនុស្ស និង សម្ភារត្រូវបាននាំយកទៅរដ្ឋបាលខណ្ឌដូនពេញ រង់ចាំការអនុវត្តបន្តនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner