កម្ពុជា២៤ម៉ោងមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)
តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុងចំណុច សូន្យជាដដែល ដែលនាំឱ្យការមិនឆ្លងសោះមានចំនួន៤៤ថ្ងៃជាប់គ្នាជាបន្តបន្ទាប់។
កម្ពុជា គិតត្រឹមថ្ងៃទី២០ខែ មិថុនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណី, និងការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់២០៦នាក់ជា ដដែល។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេ។ តួលេខស្លាប់សរុប មានដដែល ចំនួន៣ពាន់ ៥៦នាក់។