តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង១៨ម៉ឹននាក់ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ១២ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ២០ម៉ឺន ៧ពាន់ ១៤០នាក់ហើយ ។

កម្ពុជាដោយសារគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជិត ២ខែមកហើយ។ នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។

សម្តេចតេជោហ៊ុនសែន បានអំពាវនាវថ្ងៃនេះ ជម្រុញពលរដ្ឋ បន្តចាក់វ៉ាក់សាំងដោយរាជរដ្ឋាភិបាលនឹងធានាលើការចំណាយទាំងអស់បើទោះបីត្រូវចាក់ ដល់ដូសទី២០ក៏ដោយ។

យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២០ មិថុនា បានកើនដល់ចំនួន ១៥លាន ៦ម៉ឺន ៨ពាន់ ៧៤៣នាក់ ដែលស្មើនឹង ៩៤,១៨ ភាគរយ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៤ពាន់ ៤៣២នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ៥ពាន់ ៥៦នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner