លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆេះផ្ទះអស់ចំនួន ៣៧ខ្នង

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ជាប្រធានកិត្តិយសអនុសាខាខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០២២នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆេះផ្ទះចំនួន ៣៧ខ្នងផ្ទះស្មើនិង ៤៣គ្រួសារ កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ ស្ថិតនៅភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បាននាំយកការចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសាររងគ្រោះ និងសូមកុំអស់សង្ឃឹមឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញ និងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឱ្យបានខ្ពស់ ក្នុងការបង្ការ ចំពោះគ្រោះអគ្គិភ័យនេះ។

លោក អភិបាលខណ្ឌ ក៏បានគូសបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះ ក្នុងករណីអគ្គិភ័ឆេះផ្ទះ បណ្តាលឱ្យរងការខូចខាតអស់ចំនួន ៣៧ខ្នងផ្ទះ មានចំនួន ៤៣គ្រួសារ ហើយក្នុងមួយគ្រួសារៗ គឺទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ បាឡុង១សម្រាប់ ដែលជាទេយ្យទានរបស់វត្ត នៅក្នុងខណ្ឌច្បារអំពៅ និងថវិកាចំនួន ១០មុឺនរៀល ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner