ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលនៃការធ្វើទំនាក់ទំនង និងបង្កើតភាពជិតស្និទ្ធ។ ក្នុងនោះ លោកអ្នកក៏នឹងទទួលបានដំណឹងល្អសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។ ក្នុងនោះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងខ្លះលើការចាកចេញសម្រាប់ការងារ និងមុខជំនួញ ដូច្នេះប្រសិនបើអ្នកត្រៀមរៀបចំបន្តិច នោះអ្វីៗនឹងស្ថិតក្នុងគន្លងងាយស្រួល។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់លើការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងបង្ហាញស្នាដៃសិល្បៈ និងបញ្ចូលរាល់ភាពច្នៃប្រឌិតផ្សេងៗក្នុងរបត់កការងារ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងនឹងសភាពតប់ប្រមល់នៅកន្លែងការងារចាស់ទៀតនោះទេ ដំណើរចាកចេញរបស់អ្នកធានាថានឹងទទួលបានភាពប្រសើរជាងមុន។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន។ ក្រៅពីនេះ វេលានេះក៏ជាអំណោយផលសម្រាប់ការឡើងគេហដ្ឋានថ្មី ការបើកអាជីវកម្ម ក៏ដូចជាការបោះទុនសំខាន់ៗផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មកំពុងមានដំណើរការល្អប្រសើរណាស់ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត ដូច្នេះផលលំបាកនានធានាថាអាចនឹងដោះស្រាយបានដោយងាយស្រួល។ ដោយឡែក សូមគិតគូរបន្ថែមពីការស្វែងរកចំណេះជំនាញ និងបទពិសោធន៍ថ្មីៗ ពីព្រោះវាអាចជួយសម្រួលឲ្យអ្នកអាចដើរទាន់ភាពប្រែប្រួលនានា រួមទាំងអាចប្រឈមនឹងយុទ្ធសាស្រ្តដៃគូអាជីវកម្មផងដែរ។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាសប្តូរកការងារគឺល្អបំផុត ពីព្រោះស្ថានភាពថ្ងៃនេះមានស្ថានភាពហ្នឹងហ្ន៎ល្អ។ ហើយចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនគឺរំពឹងថាទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើន ប្រយ័ត្នមានការថ្លោះធ្លោយ បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោកអ្នកមិនអាចពឹងពាក់លើអ្នកដទៃណាម្នាក់ឡើយក្នុងពេលនេះ ដូច្នេះសូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយអនុវត្តកិច្ចការនោះដោយភាពជឿជាក់បំផុត។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនឹងមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ភាពថ្លោះធ្លោយលើទំនុកចិត្តក្នុងថ្ងៃនេះអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចការងាររបស់អ្នកធ្ងន់ធ្ងរ។ ក្រៅពីនេះ លោកអ្នកមានអំណោយផលល្អសម្រាប់ការដោះស្រាយបញ្ហា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរណាស់ អ្វីៗនឹងជួបតែភាពជោគជ័យ ចំណែកឯបញ្ហាធំតូចក៏មិនកើតឡើងឡើយក្នុងពេលនេះ។ លោកអ្នកធានាថាអាចធ្វើអ្វីបានតាមបំណងប្រាថ្នាគ្រប់ភារកិច្ចការងារទាំងអស់។ ស្របពេលជាមួយគ្នា ចូរប្រើប្រាស់ពេលវេលាដោយការរឹតត្បិតបន្តិច ដោយសារមានភាពរឹងស្ទះខ្លះបង្អាក់ការសម្រេចការងារតាមពេលវេលាដែលបានកំណត់។ ចំណែកការជជែកវែកញែកពិភាក្សាលើកិច្ចការងារដែលមិនទាក់ទងនឹងការងារគឺមិនគួរធ្វើនោះទេ។ លើសពីនេះ សូមកុំទាន់បង់ចិត្តក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឳកាសដែលអាចមានបញ្ហាជាមួយមិត្តភក្តិក្នុងរង្វង់ការងារ ឬជាមួយថ្នាក់លើមានកំរិតខ្ពស់។ បើយកល្អគួរកុំចូលខ្លួនទៅពាក់ព័ន្ធ ឬប៉ះពាល់រឿងរ៉ាវស្រួចស្រាវនានា ហើយមតិយោបល់គួរតែត្រូវគិតគូរឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងជីវិតឯកជនផងដែរ ដូច្នេះសូមមានភាពរីករាយទទួលយកអំណរក្នុងពេលនេះ។ ក្រៅពីនេះ សូមលោកអ្នករក្សាគំលាតលើការខ្ចីបុលនានា ពីព្រោះហេតុផលដែលអ្នកនឹងត្រូវខាតបង់មានកំរិតខ្ពស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ស្ថិតក្នុងដំណាក់កាលនៅហ្នឹងហ្ន៎ ឬនៅចន្លោះភាពចម្រើនលូតលាស់ និងភាពបរាជ័យ ហេតុដូច្នេះលោកអ្នកមិនត្រូវមានការរុញរាចំពោះរាល់ការងារឡើយ ម្យ៉ាងទៀតលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែម យកចិត្តទុកដាក់លើពត៌មាន និងគម្រោងផែនការ។ ក្នុងពេលនេះសូមរក្សាទំនាក់ទំនងល្អបំផុតជាមួយដៃគូ ធ្វើយ៉ាងណាកុំបង្ហាញភាពប្រថុយប្រថាន ការធ្លាក់ចុះនៃទំនាក់ទំនង និងការសង្ស័យដោយគ្មានមូលដ្ឋាន។ យកល្អសូមលោកអ្នកព្យាយាម ប្រមូលពត៌មានដើម្បីជាគ្រឹះលើការសម្រចចិត្ត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានានៅក្នុងថ្ងៃនេះមានភាពចម្រើនលូតលាស់ជាធម្មតា ដូច្នេះដើម្បីពន្លឿនការងារ អ្នកគួរព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ឬការធ្វើពាណិជ្ជកម្ម។ បញ្ហារបស់អ្នកក្នុងថ្ងៃនេះ គឺទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ដូច្នេះសូមគ្រប់គ្រងការចាយវាយលុយកាក់ធំដុំ ពិសេសរាល់ករណីបំណុលនានានឹងធ្វើឲ្យអ្នកជួបការលំបាកខ្លាំង។ សូមរក្សាស្ថានភាពនេះពេញមួយថ្ងៃ ទើបជាការប្រសើរបំផុត។ ដោយឡែក សូមលោកអ្នកព្យាយាមយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សដែលនៅក្បែរ ខ្លួន។ សូមសំដែងភាពស្មោះត្រង់ និងអាកប្បកិរិយាល្អជានិច្ច។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារហាក់ស្ថិតក្នុងកំរិតមួយដែលមិនសូវច្បាស់លាស់ប៉ុន្មានទេ។ លោកអ្នកមានទំនោរខ្លាំងទៅនឹងស្ថានភាពនៅជុំវិញខ្លួន ស្ថានភាពនេះអាចល្អ ហើយក៏អាចមិនល្អដែរ ដូច្នេះសូមអ្នកព្យាយាមយ៉ាងណាយល់ដឹងពីដំណើរការនោះ ហើយសម្របខ្លួនឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះភាពរំភើបភ្ញាក់ផ្អើល មិនគួរធ្វើទេ សូមរក្សាភាពស្ងៀមស្ងាត់ ហើយបន្តការងាររបស់អ្នកជាធម្មតា។ ដោយឡែកសម្រាប់ការសម្រេចចិត្តធ្វើសកម្មភាព ត្រូវតែពឹងទៅលើពត៌មាន។ កុំចាកចេញពីការិយាល័យលឿន និងមិនគួរសម្រាកអាហារថ្ងៃត្រង់យូរពេកទេ។ ក្រៅពីនេះ សូមលោកអ្នកកុំចែករំលែកពត៌មានសំខាន់នឹងអ្នកថ្មី។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ ឬការចំណាយប្រាក់កាក់ច្រើនពេក។ ទាំងនេះមិនមែនលោកអ្នកមិនអាចធ្វើអ្វីបាននោះទេ ប៉ុន្តែភាពប្រែប្រួល និងបញ្ហាកើតឡើងច្រើន វាតម្រូវឲ្យលោកអ្នកប្រុងប្រយ័ត្នលើសសព្វដង។ បើធ្លោយតែបន្តិចនឹងនាំផលលំបាកច្រើនជាងការរក្សាលំនឹងការងារឲ្យនៅដដែល។ ស្របពេលជាមួយគ្នា សូមយកចិត្តទុកដាក់បំពេញការងារដែលជាកាតព្វកិច្ច ហើយសូមកុំភ័យខ្លាចក្នុងប្រជុំពិភាក្សានានា។ ប៉ុន្តែប្រការដែលចាំបាច់នោះ សូមលោកអ្នកកុំតវ៉ាលើករណីណាមួយឡើយ ដើម្បីកុំឲ្យមានបញ្ហាដឹតដាមកាន់តែខ្លាំង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងមានបញ្ហាមិនយល់ចិត្តគ្នាច្រើនរវាងមនុស្សនៅក្នុងក្រុមការងារ។ ប្រហែលជាអ្នកគួរតែរក្សាគំលាតពីការជួបជុំនានាសិន ស្វែងរកពត៌មាន និងធ្វើយ៉ាងណាព្យាយាមយល់ដឹងពីហេតុការណ៍ដែលបានកើតឡើង។ សូមព្យាយាមយកចិត្តទុកដាក់ទៅលើការងារដែលមានក្នុងពេលនេះ ជាជាងការបង្កើតការងារថ្មី ឬធ្វើការបណ្តាក់ទុនធំដុំក្នុងពេលនេះ។ លោកអ្នកអាចនឹងហត់ចិត្ត ហត់កាយ និងមិនអាចទទួលបានទិន្នផលឆ្លើយតបនឹងការបោះទុននោះទេ។ ក្រៅពីនេះ សូមកុំចាយវាយច្រើនឲ្យសោះ គួររក្សាស្ថានភាពហរិញ្ញវត្ថុឲ្យបានហ្នឹងទើបប្រសើរ។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ ខាល វក រកា រាសីឡើងខ្ពស់ត្រដែត។ ពេលនេះថ្ងៃលាភ ថ្ងៃជ័យសម្រាប់ការងារទាំងរដ្ឋ និងឯកជន។ ចំណូល និងឳកាសច្រើនបានកើតឡើងសម្រាប់ថ្ងៃនេះ។
ឆ្នាំទាំង៦ ជូត ថោះ រោង មមែ ច កុរ រាសីល្អជាមធ្យម។
ឆ្នាំទាំង២ ម្សាញ់ មមី រាសីស្រុតចុះ។