រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិជប៉ុនជួបគ្នាក្នុងរាជធានីភ្នំពេញ (Video Inside)

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការ ពារជាតិជប៉ុន លោក គីស៊្ហី ណូប៊ូអូ KISHI Nobuo ក្នុងរាជធានីភ្នំពេញ។

លោក គីស៊្ហី ណូប៊ូអូ កំពុងស្ថិតក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលនេះ។

រដ្ឋម​ន្ត្រីការពារជាតិជប៉ុនបានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុន ចេញ បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេស កម្ពុជាជាលើកដំបូង ។

សម្តេចពិជ័យសេនា បានថ្លែងចាត់ទុក «វត្តមានរដ្ឋមន្ដ្រីការពារជាតិជប៉ុន នាថ្ងៃនេះ ពិតជា មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ជប៉ុន សំដៅលើកកម្ពស់សមត្ថភាពវិស័យការ ពារជាតិ សន្តិសុខ នយោបាយ រួមទាំងផ្នែកមនុស្សធម៌ បានរួមចំណែកក្នុងការកសាងចំណង មិត្តភាពកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាពថែមទៀត»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ការទុកចិត្តថា តាមរយៈការបំពេញទស្សន កិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅកម្ពុជានាពេលនេះ និងរួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការវិស័យោធា រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner