សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសមភាគីឥណ្ឌូណេស៊ី (Video Inside)

សម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលជួបពិភាក្សាជាមួយសមភាគីឥណ្ឌូណេស៊ីដែលកំពុង បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោកឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Brabowo Subianto) និងគណៈប្រតិភូ កំពុងស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធាន អាស៊ាន និងបញ្ជាក់ថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ការបន្ត ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូណេស៊ី និងកម្ពុជា។

លោកប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បាន ថ្លែងបន្តថាតាមរយៈនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជានាពេលនេះ នឹងជួយ ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឥណ្ឌូនេស៊ី-កម្ពុជា ឱ្យកាន់ តែរឹងមាំថែមទៀត»

សម្ដេចពិជ័យសេនា បានចាត់ទុកវត្តមានរបស់រដ្ឋមន្ត្រី ការពារជាតិប្រទេសឥណ្ឌូនេស៊ី នៅ កម្ពុជា ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្ត ភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី អោយកាន់តែមាន ភាពជិតស្និតថែមទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពឥណ្ឌូនេស៊ី ដែលរហូតមកបានរួមចំណែកអភិវឌ្ឍ សមត្ថភាពកងយោធពលខេមរភូមិន្ទ តាមរយៈការ ទទួលយកសិក្ខាកាមយោធាកម្ពុជាទៅបណ្តុះបណ្តាលលើជំនាញកងកម្មង់ដូ ទ័ពពិសេស ឆ័ត្រយោង និងជំនាញផ្សេងៗ នៅឥណ្ឌូនេស៊ី។

សម្តេចពិជ័យសេនា បានស្នើដល់ភាគី ឥណ្ឌូនេស៊ី បន្តផ្តល់ការគាំទ្រឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ពីគ្នាទៅវិញទៅមក របស់ នាយទាហានវ័យក្មេងកងទ័ពទាំងពីរ, ការបន្តជួយកសាងធនធានមនុស្សលើការ បណ្ដុះ បណ្ដាលកងកម្មង់ដូទ័ពពិសេសនៅគ្រប់ជំនាញនិងជំនាញផ្សេងៗ ដែលនៅខ្វះខាត, ការជួយ ផ្តល់សម្ភារៈបរិក្ខារយោធា ក៏ដូចជាជួយលើវិស័យសង្រ្គោះគ្រោះមហន្តរាយ និងបេសកកម្ម ថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ជាពិសេស ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។

លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ និងបានចាត់ទុកថា កម្ពុជា ជាប្រទេសដែលមានការគ្រប់គ្រងជំងឺកូវីដ១៩ បានខ្ពស់ជាងគេនៅលើ ពិភពលោក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner