សម្តេចតេជោ ហ៊ុន សែន គាំទ្រការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជាដល់ប្រទេសឥណ្ឌូណេស៊ី (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រការបង្ហាត់ឥណ្ឌូនេស៊ីនូវកីឡាបញ្ចសីលាដល់កម្ពុជា, ចំណែកកម្ពុជានឹងបង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ីវិញ។ ប្រសាសន៍គាំទ្រនេះបាន ធ្វើឡើង ក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតទទួលជួបរដ្ឋមន្ត្រីការពារជាតិ ឥណ្ឌូនេស៊ី លោកឧត្តមសេនីយ៍ ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នារសៀល ថ្ងៃទី២២ ខែមិថុនា នៅវិមាន សន្តិភាព។

លោករដ្ឋមន្ត្រីឥណ្ឌូណេស៊ី ប្រាបូវ៉ូ បានជំរាបសម្តេចតេជោ ហ៊ុន សែន នូវការជួបពិភាក្សា ជាមួយប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា, ចំណែកកម្ពុជានឹងបង្ហាត់កីឡាល្បុក្កតោដល់ ឥណ្ឌូណេស៊ីវិញ។

ក្នុងជំនួបនោះផងទៀត លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានគោរពនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយបានសម្ដែង ការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមក កាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក ប្រាបូវ៉ូ នៅបានជម្រាបសម្ដេចតេជោទៀតថា លោកបានជួបជាមួយមេបញ្ជាការកង ទ័ពពិសេស៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះលោកបានសម្រេច ផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមប្រធានាធិបតីជូនចំពោះសម្ដេច ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ីនិងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះលោក ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និង បង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រ ចំពោះ ការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងទៀត។ សម្ដេចតេជោ បាន មានប្រសាសន៍ថា នេះជាវប្បធម៍នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូ នេស៊ី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner