Leeds ដាក់គោលដៅប្រមាញ់យកតារាជើងស៊ុត Cavani និង Zlatan សម្រាប់លេងនៅ Premier League

អត្ថបទដោយ៖
Kien Sereyvuth

ក្លឹប Leeds United ដាក់គោដៅចង់បាន Edinson Cavani និង Zlatan Ibrahimovic សម្រាប់លេងនៅក្របខណ្ឌ Premier League ក្រោយខកខានចំនួន ១៦ឆ្នាំ បន្ទាប់ពីគ្រងជើងឯក Championship កាលពីសប្តាហ៍មុន។ លោក Andrea Radrizzani ប្រធានក្លឹប Leeds United បានអះអាងថាលោកពេញចិត្ត Zlatan Ibrahimovic និង Cavani ជាខ្លាំង ហើយសង្ឃឹមថានឹងអាចនាំពួកគេមកលេងឱ្យក្រុមខ្លួនបាន។ លោកបញ្ជាក់ថា ការពិតទៅ Leeds United បានទាក់ទងហៅ Zlatan មករួមក្រុមតាំងពីខែមករាមកហើយ ប៉ុន្តែមិនបានសម្រេច ហើយកីឡាករវ័យ៣៨ឆ្នាំក៏ទៅលេងឱ្យក្រុម AC Milan ទៅ។ ដោយឡែកសម្រាប់ Cavani វិញ ចប់រដូវកាលនេះ រូបគេនឹងចាកចេញពី PSG ហើយ តែក៏មិនទាន់មានក្លឹបណាអាចទាក់ចិត្តខ្សែប្រយុទ្ធអ៊ុយរុយហ្គាយបាននៅឡើយទេ។ លោក Andrea ជឿជាក់ថាការបានឡើងមកលេងនៅ Premier League គឺជាឱកាសដើម្បីអាចយកខ្សែប្រយុទ្ធខាងលើទាំងពីរបានមិនខាន
សូមបញ្ជាក់ថា Cavani បច្ចុប្បន្នជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់កិច្ចសន្យារបស់គាត់ជាមួយ Paris Saint-Germain បានចប់នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធរូបនេះបានចំណាយពេល ៧ រដូវកាលជាមួយក្រុមយក្សបារាំង ដោយរកបាន ២០០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣០១ ដង ខណៈពេលដែលគាត់ឈ្នះជើងឯកលីគ៦លើកនិងឈ្នះពានសរុបចំនួន១៩ដង។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner