កាលពីយប់ថ្ងៃទី៣០ មិថុនា ២០២២ សមត្ថកិច្ចចាប់ខ្លួនអ្នកលេង TikTok ម្នាក់ដែលយកបញ្ហាកូវីដ១៩ មកបង្ហោះលេងសើច បំពុលបរិយាកាស តាមបណ្តាញសង្គម ដែលបានធ្វើឱ្យសាធារណជនមានការភ័យខ្លាច
អត្ថបទដោយ៖
AMS OneMinute
ឈ្មោះ ហ៊ៅ អ៊ូខុង នេះយករូបភាពអ្នកស្លាប់នៅខេត្តកោះកុងកាលពីពេលកន្លងទៅ មកបង្ហោះជាថ្មីហើយបំភ្លៃថា កម្ពុជាមានអ្នកទើបនឹងស្លាប់ដោយជំងឺកូវីដ១៩ ខណៈដែលរយៈពេលជិត២ខែមកនេះ នៅកម្ពុជាពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នោះទេ។
“ការធ្វើឱ្យភ័យខ្លាចក្នុងចំណោមសាធារណជន មិនមែនជារឿងបញ្ចេញមតិទេ។ សូមបែងចែកឱ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការចែកចាយព័ត៌មានក្លែងក្លាយដែលធ្វើសាធារណជនមានការភិតភ័យ។”
