៨០% នៃកងកម្លាំងទាហានជើងទឹកអ៊ុយក្រែន (marine corps) ឈរជើងនៅទីក្រុង Donetsk ស្លាប់ និងរងរបួសធ្ងន់

អត្ថបទដោយ៖
AMS OneMinute

មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែន លោក Alexander បាននិយាយថា កងកម្លាំងរបស់លោកសុទ្ធតែជាទាហានមានជំនាញខ្ពស់ និងមានបទពិសោធន៍ ១០០%។ តែឥឡូវនេះ ៨០%នៃកងកម្លាំងរបស់លោកបានស្លាប់ និងរងរបួសធ្ងន់។

អ្នកគ្រូពេទ្យព្យាបាលរបួសដល់កងទ័ពក្នុងសង្គ្រាម កញ្ញា Iryna បាននិយាយថា នាងចាប់ផ្ដើមហត់នឿយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមរយៈពេល ៤ខែមកនេះ។ នាងរំពឹងថា ជីវិតរបស់នាងនឹងអាចវិលត្រលប់ទៅមករកភាពប្រក្រតីវិញ ដែលនាងអាចគេងមើល Netflix បរិភោគអាហារឆ្ងាញ់ៗ និងរស់នៅជាមួយគ្រួសាររបស់នាងដោយរីករាយ។

សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះបានផ្ដល់ផលប៉ះពាល់ជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកជំនាន់ក្រោយ។

ads banner