ជំនន់ទឹកភ្លៀងនៅវៀតណាម បណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួន ៤នាក់

ហាណូយ៖ បុរសបួននាក់បានបាត់ខ្លួន ក្នុងហេតុការជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងខេត្ត Cao Bang ជាប់ព្រំដែនប្រទេសចិន។

ពួកគេត្រូវបានទឹកកួចយកទៅបាត់ នៅពេលកំពុងធ្វើការជញ្ជូនខ្សាច់សម្រាប់គម្រោងសាងសង់មួយ នៅក្នុងឃុំ Mong An ស្រុក Bao Lam កាលពីរសៀលថ្ងៃទី៥ កក្កដា ២០២២។ ដំបូងឡើយ ពួកគេបានជាប់គាំងនៅទីនោះ ខណៈដែលអ្នកផ្សេងទៀត បានគេចខ្លួនរួច។ ក្រោយមក ជំនន់ទឹកភ្លៀងបានមកនាំយកពួកគេទាំង៤នាក់ទៅបាត់។

អាជ្ញាធរថា រកឃើញសាកសពម្នាក់ នៅពេលយប់ថ្ងៃទី៥ កក្កដា ខណៈដែលក្រុមអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន ៣នាក់ទៀត។ មនុស្សប្រមាណ១០០នាក់ ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួន។

មន្ត្រីឧតុនិយមថា តំបន់ភាគខាងជើងវៀតណាម រួមមានទាំង ក្រុងហាណូយ នៅតែបន្តមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃ ពុធ ទី៦ កក្កដា នេះ ដោយសារតែឥទ្ធិពលសំពាធទាប៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner