ប្រមុខការទូតរុស្ស៊ីអំពាវនាវឱ្យពង្រឹងការការពារច្បាប់អន្តរជាតិ

ហាណូយ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានអំពាវនាវឱ្យភាគីនានាទាំងអស់ក្នុងពិភពលោក ខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈដែលពិភពលោកកំពុងវិវឌ្ឍន៍ទៅមុខក្នុងលក្ខណៈស្មុគស្មាញ ។

លោក ឡារូវ បានប្រាប់អ្នកបកប្រែបែបនេះនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាមលោក ប៊ូអ៊ី ថានសុន នៅទីក្រុងហាណូយ។ ការអត្ថាធិប្បាយរបស់លោកនេះដែរកើតឡើង ខណៈដែលប្រទេសលោកខាងលិចបានចោទរុស្ស៊ីថា បានបំពានច្បាប់អន្តរជាតិ តាមរយៈការឈ្លានពានអ៊ុយក្រែន។ លោក ឡារូវ បាននិយាយនៅក្នុងកិច្ចប្រជុំដោយសំដៅទៅលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា វៀតណាមគឺជាដៃគូសំខាន់របស់រុស្ស៊ីក្នុងអាស៊ាន… ហើយទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺផ្អែកលើប្រវត្តិសាស្រ្ត និងការតស៊ូរួមគ្នាដើម្បីយុត្តិធម៌។

គួរបញ្ជាក់ថា វៀតណាម និងរុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀតមកម្ល៉េះ ហើយមកទល់ពេលនេះទីក្រុងហាណូយមិនទាន់បានថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថា ជា “ប្រតិបត្តិការយោធាពិសេស”នោះទេ។ ដំណើរទស្សនកិច្ចរបស់លោក ឡារូវ មកកាន់ទីក្រុងហាណូយខាងលើនេះ ធ្វើឡើងស្របពេលដែលប្រជាជាតិទាំងពីរប្រារព្ធខួបលើកទី១០ នៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”របស់ពួកគេ ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner